(បរទេស)យោងតាមការចុះផ្សាយរបស់សារព័ត៏មានCNN កាលពីថ្ងៃទី៩ ធ្នូ ម្សិលមិញនេះបានអោយដឹងថា អាជ្ញាធរសុខភាពចក្រភពអង់គ្លេសបានចេញសេចក្តីប្រកាសចំពោះអ្នកមាន“ ប្រវត្តិប្រតិកម្មឬអាឡែហ្ស៊ី” មិនគួរត្រូវបានចាក់វ៉ាក់សាំង Pfizer-BioNTech ទេ។
គួរបញ្ជាក់ថា សេវាសុខភាពអង់គ្លេស(NHS) បានធ្វើសេចក្តីប្រកាសនេះ គឺបន្ទាប់ពីបុគ្គលិកថែទាំសុខាភិបាល ២ នាក់មានរោគសញ្ញាប្រតិកម្មធ្ងន់ធ្ងរបន្ទាប់ពីទទួលការចាក់វ៉ាក់សាំងរួចមួយថ្ងៃ ដោយបុគ្គលិកទាំង២នាក់នេះគឺធ្លាប់មានប្រវត្តិប្រតិកម្មនឹងអាឡែហ្ស៊ីពីមុនមក។
ដោយឡែក លោកStephen Powis នាយកវេជ្ជសាស្រ្តជាតិ(NHS)របស់អង់គ្លេសបានប្រាប់CNNថា “ លោកសូមណែនាំជាមូលដ្ឋានសំរាប់ វ៉ាក់សាំងកូវីដ-១៩របស់Pfizer-BioNTech គឺអ្នកធ្លាប់មានប្រវត្តិប្រតិកម្មនឹងអ្វីមួយឬអាឡែហ្ស៊ី មិនគួរទាន់ចាក់វានោះទេ ដោយសារតែមានបុគ្គលិកសុខាភិបាល២រូបហើយ ដែលមានប្រវិត្តអាឡែហ្ស៊ីនិងប្រតិកម្ម មានអាការៈប្រតិកម្មឆ្លើយតបធ្ងន់ធ្ងរបន្ទាប់ពីចាក់រួច។ប៉ុន្តែលោកបានបន្តថា អ្នកទាំង២គឺមានអាការៈសះស្បើយហើយ”។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ cnn