ស្ងាត់ៗវៀតណាម បានសាកល្បងចាក់វ៉ាក់សាំងកូវីដ-១៩ដែលផលិតក្នុងស្រុកអោយពលរដ្ឋខ្លួន
-

(បរទេស)យោងតាមការចុះផ្សាយរបស់សារព័ត៏មានវៀតណាម Tuoi Tre កាលពីថ្ងៃទី១១ ធ្នូ នេះបានអោយបានដឹងថា វ៉ាក់សាំងកូវីដ-១៩ ដែលផលិតនៅប្រទេសវៀតណាម ណាណូខូវ៉ាក់( Nanocovax)ដែលផលិតដោយ Nanogen Pharmaceutical Biotechnology JSC មានមូលដ្ឋាននៅទីក្រុងហូជីងមិញ បានធ្វើការសាកល្បងចាក់វ៉ាក់សាំងទៅលើមនុស្ស(ពលរដ្ឋក្នុងស្រុក)ចំនួន៣នាក់ជាលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។

សាកលវិទ្យាល័យវេជ្ជសាស្ត្រយោធាវៀតណាមដែលទទួលបន្ទុកធ្វើតេស្ត នឹងចាប់ផ្តើមជ្រើសរើសអ្នកស្ម័គ្រចិត្តបន្ទាប់ទៀតគឺ ៦០នាក់ នៅប៉ុន្មានថ្ងៃខាងមុខហើយវ៉ាក់សាំងដំបូងបង្អស់នឹងត្រូវបានចែកចាយនៅថ្ងៃទី ១៧ ខែធ្នូសំរាបធ្វើតេស្តទ្រង់ទ្រាយធំ។

ដោយឡែក ដំណាក់កាលដំបូងនៃការសាកល្បងមនុស្ស គឺក្នុងគោលបំណងវាយតម្លៃសុវត្ថិភាពនៃវ៉ាក់សាំង ដោយជ្រើសរើសអ្នកស្ម័គ្រចិត្ត៦០អ្នកដំបូងគឺចាប់ពីអាយុ១៨ដល់៥០ឆ្នាំ។

ដំណាក់កាលពី២ ធ្វើឡើងនៅខែមេសា ឆ្នាំ២០២១ ដោយមានអ្នកស្ម័គ្រចិត្ត៤០០ អាយុពី១២ដល់៧៥ឆ្នាំ ដោយដំណាក់កាលចុងក្រោយ គឺចាប់ផ្តើមនៅខែសីហា ឆ្នាំ២០២១ ដោយមានអ្នកស្ម័គ្រចិត្តចំនួន១៥០០នាក់។ អ្នកស្ម័គ្រចិត្តទាំងអស់តម្រូវអោយចាក់២ដង កំណត់រយះពេល២៨ថ្ងៃ ដើម្បីអោយវ៉ាក់សាំងNanocovaxមានភាពស៊ាំ។

គួរបញ្ជាក់ថា ប្រសិនបើការធ្វើតេស្តដំណើរការលូនតាមការគ្រោងទុក វ៉ាក់សាំងដែលផលិតក្នុងស្រុក(Made in Vietnam)នេះនឹងផលិតហើយចាក់ផ្តល់ជូនសម្រាប់ពលរដ្ឋក្នុងប្រទេសវៀតណាមទាំងអស់នៅចុងឆ្នាំ២០២១ឬដើមឆ្នាំ២០២២។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ tuoitrenews