(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មាន The New York Times នៅរសៀលថ្ងៃទី១៦ធ្នូនេះបានអោយដឹងថា បុរសម្នាក់ត្រូវបានដា.ក់ទោ.សឱ្យជាប់ពន្ធនាគាររយៈពេល ៤ សប្តាហ៍ពីបទប្រឆាំងនឹងការរឹតត្បិតជំងឺឆ្លងកូវីដ-១៩បន្ទាប់ពីគាត់បានជិះម៉ូតូទឹកពីប្រទេសស្កុតលែន ឆ្លងកាត់សមុទ្រអៀរឡង់ ទៅកោះ Isle of Man ដើម្បីទៅជួបមិត្តស្រីរបស់គាត់។
Dale McLaughlan អាយុ ២៨ ឆ្នាំបានទៅដល់កោះ Isle of Man បន្ទាប់ពីធ្វើដំណើរ ២៥ ម៉ាយល៍ដើម្បីទៅលេងដៃគូរបស់គាត់ឈ្មោះ Jessica Radcliffe កាលពីថ្ងៃសុក្រ។McLaughlan គិតថាការធ្វើដំណើរនឹងចំណាយពេល ៤០ នាទីតែតាមពិតវាត្រូវការពេលដល់ទៅជិត ៥ម៉ោងឯនោះ។
យ៉ាងណាមិញ មានមនុស្សជាច្រើនសរសើរពីភាពក្លាហាននឹងភាពរ៉ូមែនទិកនេះ ខណៈពលរដ្ឋនៅលើកោះ Isle of Man និយាយ នេះជាទង្វើរដ៏ល្ងីល្ងើរជាទីបំផុត ព្រោះថាវាគឺប្រថុយនឹងគ្រោះថ្នាក់។ហើយប៉ូលីសបានអោយដឹងថា វាគ្រោះថ្នាក់ណាស់ ព្រោះប្រេងនៅសល់សំរាប់ជិះតែ១០នាទីទៀតប៉ុណ្ណោះ ពេលគាត់ទៅដល់កោះ។
អនុអាជ្ញាកណ្តាលជាន់ខ្ពស់ Chris Arrowsmith បាននិយាយទៅកាន់McLaughlanថា “ ការដាក់ពន្ធនាគារអ្នក៤សប្តាហ៍ គឺជារឿងសមស្របណាស់ ព្រោះ អ្នកមិនត្រឹមតែធ្វើអោយប្រជាជន Isle of Man ស្ថិតក្នុងគ្រោះថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែអ្នកអាចធ្វើអោយខ្លួនឯងមានគ្រោះថ្នាក់ធ្ងន់ធ្ងរផងដែរ។
ដោយឡែក អនុអាជ្ញាកណ្តាលរងបាននិយាយថា "នេះបង្ហាញពីភាពល្ងង់ខ្លៅនៃការប្រព្រឹត្ដរបស់គាត់" ព្រោះគាត់គ្មានបទពិសោធន៍ក្នុងការធ្វើដំណើរនេះពីមុនមក ហើយថែមទាំងខុសនឹងច្បាប់រឹងបន្តឹងកូវីដ-១៩របស់ប្រទេសទៀតផង។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ nytimes