មេដឹកនាំកំពូលរបស់អ៊ីរ៉ង់លេចមុខជាសាធារណៈម្តងទៀត ដោយថ្លែងថា "កុំទុកចិត្តសត្រូវជាដាច់ខាត"
-

(បរទេស) យោងតាមសារព័ត៏មានCNA ចុះផ្សាយនៅព្រឹកថ្ងៃទី១៧ធ្នូនេះបានអោយដឹងថា មេដឹកនាំកំពូលអ៊ីរ៉ង់លោកអាយ៉ាប៉ូឡា អាលីខាមេនី កាលពីថ្ងៃពុធ (១៦ ធ្នូ) បានប្រើការបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់លោកបន្ទាប់ពីប៉ុន្មានសប្តាហ៍ដើម្បីបង្ហាញថាសហរដ្ឋអាមេរិកនឹងនៅតែមានអរិភាពចំពោះសាធារណរដ្ឋអ៊ីស្លាមសូម្បីតែបន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតលោកចូប៊ីដិនជិតចូលកាន់អំណាចក៏ដោយ។

ថ្លែងនៅក្នុងមុខសាធារណៈលើកដំបូងរបស់លោកចាប់តាំងពីពាក្យចចាមអារាមបានលេចចេញនៅដើមខែធ្នូ ថាសុខភាពរបស់លោកកាន់តែយ៉ាប់យ៉ឺនលោកខាមេនីបាននិយាយថា “ទីក្រុងវ៉ាស៊ីនតោនមិនអាចជឿទុកចិត្តបានទេ” ដោយនេះគឺជាការកត់សម្គាល់ដែលបង្ហាញពីអាកប្បកិរិយាប្រុងប្រយ័ត្នចំពោះអ្នកស្នងតំណែងរបស់លោកប្រធានាធិបតីដូណាល់ត្រាំ។

យ៉ាងណាមិញ ថ្លែងនៅក្នុងជំនួបជាមួយអ្នករៀបចំព្រឹត្តិការណ៍ដើម្បីរំលឹកខួបលើកទី ១ នៃការស.ម្លា.ប់មេបញ្ជាការយោធាឧត្តមសេនីយ៍ Qassem Soleimani នៅក្នុងការវា.យប្រ.ហាររបស់អាមេរិកនៅអ៊ីរ៉ាក់ លោកខាមេនីបាននិយាយថា “ភាពផ្ទុយគ្នារបស់អាមេរិកនឹងមិនរលាយបាត់នៅចុងបញ្ចប់នៃរដ្ឋបាល Trump ទេ”។

គួរបញ្ជាក់ថា មេដឹកនាំកំពូលរូបនេះ បាននិយាយនៅក្នុងសុន្ទរកថាដែលធ្វើឡើងដោយទូរទស្សន៍រដ្ឋថា "អនុសាសន៍របស់ខ្ញុំគឺមិនត្រូវទុកចិត្តលើសត្រូវជាដាច់ខាត" ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ channelnewsasia