WHO នឹងបញ្ជូនក្រុមអ្នកជំនាញទៅប្រទេសចិន ទីក្រុងវូហាន ដើម្បីស៊ើបរកប្រភពដើមនៃជំងឺកូវីដ-១៩
-

(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មានReuters នៅព្រឹកថ្ងៃទី១៧ធ្នូនេះបានអោយដឹងថា ក្រុមមន្ត្រីជំនាញអន្តរជាតិមួយក្រុមដែលមានគ្នាប្រមាណ១២ទៅ១៥នាក់ នឹងចុះបេសកកម្មអន្តរជាតិរយះពេល៦សប្តាហ៍ដែលដឹកនាំដោយអង្គការសុខភាពពិភពលោក ទៅទីក្រុងវូហានដើម្បីស៊ើបរកប្រភពនៃវីរុសដែលបង្កអោយមានជំងឺរាតត្បាតនេះ នៅសប្តាហ៍ដំបូងនៃខែមករាឆ្នាំ២០២១។

គួរបញ្ជាក់ថា ប្រទេសចិនបានរាយការណ៍ពីករណីដំបូងនៃវីរុសនេះទៅអង្គការសុខភាពពិភពលោក កាលពីថ្ងៃទី៣១ខែធ្នូ ចេញពីទីក្រុងវូហាន ភាគកណ្តាលនៃប្រទេសចិន ដែលជឿជាក់ថាគឺចេញពីផ្សារមួយនៅក្នុងតំបន់ ហើយWHO ក៏បានកំណត់ឈ្មោះវីរុសនោះជាផ្លូវការថា កូវីដ-១៩។

យ៉ាងណាមិញ បើទោះបីជាសហរដ្ឋអាមេរិកបានចោទប្រកាន់ថា ចិនជាអ្នកបង្កើត នឹងព្យាយាមបិទបាំងព័ត៏មានឆ្លងនឹងអំពាវនាវអោយWHOទៅស៊ើបអង្កេតភ្លាមៗក៏ដោយ ប៉ុន្តែWHOបាននិយាយថានិងធ្វើការដោយតម្លាភាពនឹងអនុញ្ញាតអោយអ្នកវិទ្យាសាស្រ្តចិនធ្វើការស្រាវជ្រាវក្នុងប្រទេសខ្លួនជាមុនសិន។

យ៉ាងណាមិញ អ្នកជំនាញជាន់ខ្ពស់ផ្នែកជំងឺឆ្លងរបស់សត្វនៃWHOលោក Peter Ben Embarek បាននិយាយថា វាគ្មានភស្តុតាងណាមួយបង្ហាញថាវាត្រូវបានបង្កើតដោយមនុស្សទេ។ហើយក្រុមមន្រ្តីជំនាញអន្តរជាតិនឹងសហការណ៍ជាមួយអ្នកវិទ្យាសាស្ត្រចិនដើម្បីរកប្រភពដើមនៃជំងឺនេះ ដោយប្រទេសចិនបានប្រកាសស្វាគមន៍WHO ក្នុងការស៊ើបអង្កេតនេះនឹងចូលរួមសហការណ៍យ៉ាងពេញទំហឹង។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ reuters