(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មាន CNA នៅព្រឹកថ្ងៃទី១៨ធ្នូនេះបានអោយដឹងថា ក្រុមមន្រ្តីជំនាញ បានជួយសង្គ្រោះ ក្មេងសិស្សសាលានីហ្សេរីយ៉ាច្រើនជាង៣០០នាក់ កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ធ្នូម្សិលមិញ បន្ទាប់ពីពួកគេត្រូវចា.ប់.ជំ.រិតក្នុងការវា.យប្រ.ហារដោយក្រុម បូកូ ហារ៉ាម ទៅអស់ពេលមួយអាទិត្យ។
ការវា.យប្រ.ហារនេះកើតឡើងកាលពីថ្ងៃសុក្រសប្តាហ៍មុន ទៅលើសាលារៀននៅតំបន់ជនបទមួយ ក្នុងទីក្រុង កានការ៉ា រដ្ឋកាត់ស៊ីណា ភាគពាយព្យប្រទេសនីហ្សេរីយ៉ា ដោយក្រុមប៉ូលីសបានអោយដឹងថាវាជាស្នាដៃរបស់ក្រុមមួយ ដែលតែងតែធ្វើអំពើភេ.រ.វ.កម្មក្នុងតំបន់អស់រយះពេលជាច្រើនឆ្នាំហើយ។
យ៉ាងណាមិញ ក្រុម បូកូ ហារ៉ាម នេះក៏មិនខ្លាចក្នុងការចេញសារអះអាងថា ពួកគេក៏នៅពីក្រោយក្នុងការវា.យប្រ.ហារយ៉ាងឃោ.ឃៅហើយចា.ប់ជំ.រិតក្មេងស្រី ២៧៦នាក់ នៅ ឈីបុក កាលពីឆ្នាំ២០១៤ដែរ។ដោយឡែក អភិបាលរដ្ឋនេះលោក Aminu Bello Masari បានអោយដឹងថា បន្ទាប់ពីស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់អស់ពេល៦ថ្ងៃ ក្រុមមន្រ្តីជំនាញបានជួយសង្គ្រោះក្មេងទាំងនេះមកវិញហើយ។
ប៉ុន្តែគួរបញ្ជាក់នៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍រដ្ឋ NTA លោកបានអោយដឹងថា “ ក្មេងចំនួន៣៤៤កំពុងនៅជាមួយនិងភ្នាក់ងារសន្តិសុខហើយ ពួកយើងនឹងបញ្ជូនគេទៅតំបន់សុវត្ថិភាព ប៉ុន្តែខ្ញុំគិតថា ទោះបីយើងជួយបានក្មេងមកវិញភាគច្រើន តែខ្ញុំជឿជាក់ថាយើងមិនទាន់ជួយសង្គ្រោះក្មេងទាំងអស់នៅឡើយទេ”។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ channelnewsasia