(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មាន CNA នៅព្រឹកថ្ងៃទី១៨ធ្នូនេះបានអោយដឹងថា វ៉ា.ក់សាំងកូវីដ-១៩ដំបូងបង្អស់កំពុងត្រូវបានចាក់ជូនក្នុងសហគមន៍ជនជាតិដើមអាមេរិកាំងពីតំបន់ខ្ពង់រាបវាលខ្សាច់នៃរដ្ឋញូម៉ិកស៊ិកូរហូតដល់កុលសម្ព័ន្ធនេសាទនៅឆ្នេរសមុទ្រ ដែលអ្នកទទួលបានដំបូងគេគឺបុគ្គលិកសុខាភិបាលនៅក្នុងកុលសម្ព័ន្ធដូចគ្នាដែរ។
ការចែកចាយវ៉ា.ក់សាំង Pfizer-BioNTech ផ្តោតលើការចាក់វ៉ា.ក់សាំងបុគ្គលិកថែទាំសុខភាពនៅតាមគ្លីនិករបស់ជនជាតិដើមភាគតិចនៅទូទាំងប្រទេសនិងគ្លីនិកក្នុងទីក្រុងដែលបម្រើសេវាកម្មដល់ជនជាតិដើមអាមេរិកាំងមុនគេ។
ដោយឡែក នៅពេលនេះរដ្ឋកំពុងតែចាក់វ៉ា.ក់សាំងជូនកុលសម្ព័ន្ធតូចៗជាច្រើនរួមទាំង Acomo Pueblo ដែលត្រូវគេស្គាល់ថាជាកុលសម្ព័ន្ធមេឃ នៅលើវាលខ្សាច់ញូម៉ិចស៊ិកូផងដែរ។
ព្រឹទ្ធាចារ្យកុលសម្ព័ន្ធJames Scott ដែលស្មាគចិត្តនៅមណ្ឌលសុខភាពសហគមន៍បានអោយដឹងថា “ ជនជាតិដើមអាមេរិកកាំង បានរងការឈឺចុកចាប់និងសម្លាប់ដោយរោគរាតត្បាត - ទោះបីជាមានការប្រុងប្រយ័ត្នយ៉ាងខ្លាំងក៏ដោយដែលរួមបញ្ចូលទាំងបម្រាមគោចរបិទផ្លូវការធ្វើតេស្តជាសកលនិងការផ្អាកអាជីវកម្មក៏ដោយ”។
វេជ្ជបណ្ឌិត ជនជាតិដើមអាមេរិកាំងម្នាក់ Dr. Dakotah Lane មានប្រសាសន៍ថា ខ្ញុំកំពុងតែឈររងចាំទទួលវ៉ា.ក់សាំង “ យើងសប្បាយរីករាយណាស់ដែលខ្ញុំរកពាក្យអ្វីមកនិយាយមិនត្រូវនោះទេ”។
ប្រែសម្រួលដោយៈ ដាណយ
ប្រភព៖ CNA