លោកពូទីននិយាយថា បើរុស្ស៊ីចង់ចាត់ការ មេដឹកនាំបក្សប្រឆាំងលោក Navalnyមែននោះ គឺមិនទុកអោយរ.ស់ដល់ថ្ងៃនេះទេ
-

(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មាន CNN កាលពីថ្ងៃម្សិលមិញបានអោយដឹងថា ប្រធានាធិបតីរុស្ស៊ីវ្លាឌីមៀ ពូទីនបានអះអាងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា អ្នកនយោបាយបក្សប្រឆាំងលោក Alexey Navalny កំពុងទទួលបានការគាំទ្រពីសេវាកម្មពិសេសរបសសហរដ្ឋអាមេរិក ដោយបន្ថែមថាប្រសិនបើកម្លាំងភ្នាក់ងារពិសេសរបស់រុស្ស៊ីចង់ស.ម្លាប់គេមែននោះ "គឺមិនទុកអោយរ.ស់ដល់ថ្ងៃនេះទេ" ។

លោកពូទីន ថ្លែងបែបនេះ បន្ទាប់ពីមានការចោទជាសំណួរនៅក្នុងសន្និសីតសារព័ត៏មានប្រចាំឆ្នាំរបស់លោក ក្រោយពីការស៊ើបអង្កេតដោយក្រុមស៊ើបអង្កេត Bellingcat និង CNN ដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទដែលបានរកឃើញភស្តុតាងដែលបង្ហាញថាសេវាកម្មសន្តិសុខសហព័ន្ធរបស់សហព័ន្ធរុស្ស៊ី (FSB) បានបង្កើតក្រុមវ.រជនដែលមានឯកទេសខាងភ្នាក់ងារសរសៃប្រសាទអោយតាមដាន លោកNavalny អស់រយៈពេលជាច្រើនឆ្នាំ។

ការឆ្លើយតបបែបនេះ គឺក្រោយពីលោក Navalny ដែលជាមេបក្សប្រឆាំងដែលតែងតែរិះគន់លោក ពូទីនយ៉ាងចាស់ដៃ កាលពីខែសីហា បានពុ.លដោយជាតិពុលម៉្យាងឈ្មោះថា Novichok បន្ទាប់ពីគាត់បានពិសារទឹកតែ ដោយអ្នកជំនាញបានអោយដឹងថានោះ វាជាប្រភេទថ្ .នាំពុល ដែលសំរាប់បំផ្លាញប្រព័ន្ធសរសៃប្រសាទ។

តែយ៉ាងណាមិញ វិមានក្រឹមឡាំងបានបដិសេធម្តងហើយម្តងទៀត ជុំវិញការចោទប្រកាន់នេះ។តែគួរបញ្ជាក់ថា លោកពូទីន មិនបានជំទាស់និងព័ត៏មានដែលថា ភ្នាក់ងាររបស់លោកគឺតាមដានលោកNavalnyទេ តែលោកបានអះអាងដោយគ្មានភស្តុតាងថា “ គេគាំទ្រដោយទីភ្នាក់ងារពិសេសសហរដ្ឋអាមេរក បើអញ្ចឹងវាគួរអោយចាប់អារម្មណ៏ណាស់ ដូច្នេះហើយវាប្រាកដណាស់ ដែលទីភ្នាក់ងារពិសេសរបស់រុស្ស៊ីត្រូវតែឃ្លាំមើលគេ”។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ cnn