បន្ទាប់ពីប្រធានាធិបតីបារាំងលោក ម៉ាក្រុង នាយករដ្ឋមន្រ្តីប្រទេសស្លូវ៉ាគី ដែលចូលរួមកិច្ចប្រជុំនោះក៍ឆ្លងកូវីដ-១៩ដែរ
-

(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មាន New Europe កាលពីថ្ងៃទី១៨ ធ្នូម្សិលមិញបានអោយដឹងថា មិនដល់មួយថ្ងៃផងបន្ទាប់ពីប្រធានាធិបតីបារាំងប្រកាសថាលោកបានឆ្លងកូវីដ-១៩ ស្រាប់តែនាយករដ្ឋមន្រ្តីប្រទេស្លូវ៉ាគីបានក្លាយជាអ្នបន្តដែលបានឆ្លងកូវីដ-១៩ដែរ។

ក្រោយពីរកឃើញថាប្រធានាធិបិតីបារាំងលោក ម៉ាក្រុង ឆ្លងកូវីដ-១៩ មេដឹកនាំដែលចូលរួមកិច្ចប្រជុំកំពូលអ៊ឺរ៉ុបជាមួយលោកទាំងអស់ចាប់ផ្តើមតាមដានសុខភាពនិងធ្វើតេស្ត ប៉ុន្តែមិនដល់មួយថ្ងៃផង ស្រាប់តែនាយករដ្ឋមន្រ្តីប្រទេសស្លូវ៉ាគី Igor Matovic បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា “ ខ្ញុំក្លាយជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលបានឆ្លងកូវីដ-១៩ហើយនៅថ្ងៃនេះ”។ហើយលោកបានក្រើនរំលឹកអោយសាធារណៈជន មានការប្រុងប្រយ័ត្នអោយបានខ្ពស់។

គួរបញ្ជាក់ថា លោកMatovic ជាមេដឹកនាំប្រទេសអ៊ឺរ៉ុបទី២ហើយបន្ទាប់ពីប្រធានាធិបតីបារាំង ដែលបានចូលរួមកិច្ចប្រជុំនៅទីក្រុងប្រ៊ុចសែល ហើយធ្វើតេស្តវិជ្ជមានកូវីដ-១៩ ខណៈពេលនេះមេដឹកនាំប្រទេសអ៊ឺរ៉ុបមួយចំនួនទៀតដែលចូលរួមប្រជុំដូចគ្នានោះ កំពុងតាមដានសុខភាពនិងធ្វើចត្តាកឡីស័ក។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ neweurope