Sisters កាតូលិក៨នាក់ បានស្លា.ប់បន្តបន្ទាប់គ្នាដោយសារកូវីដ-១៩ ក្នុងពេលតែមួយសប្តាហ៍ប៉ុណ្ណោះ
-

(បរទេស) យោងតាមសារព័ត៏មាន The News York Times ចុះផ្សាយកាលពីថ្ងៃទី១៨ម្សិលមិញបានអោយដឹងថា Sisters រ៉ូម៉ាំងកាតូលិកចំនួន ៨ នាក់នៅសាលា Notre Dame of Elm Grove បានស្លា.ប់ដោយសារជំងឺកូវីដ-១៩ ក្នុងពេលមិនដល់ពីរសប្តាហ៍ផង នៅផ្ទះចូលនិវត្តន៍របស់ពួកគាត់នៅរដ្ឋ Wiscosin សហរដ្ឋអាមេរិក។

ពួកគាត់ទាំង៨នាក់ សុទ្ធសឹងតែជាអ្នកអបរំ គ្រូបង្រៀនតន្រ្តីនិងសកម្មជនសហគមន៍ដែលបានជួយពលរដ្ឋក្រីក្រមិនចេះហត់នឿយម្តងណានោះទេក្នុងឆាកជីវិតពួកគាត់។

មិនខុសគ្នាពីរដ្ឋជាច្រើននៅសហរដ្ឋអាមេរិកទេ Wisconsin គឺកំពុងតស៊ូដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះដូចគ្នា ហើយវាបានកត់ត្រាយ៉ាងហោចណាស់ ៤៨២,៤៤៣ ករណីនិង ៤,៥៦៦ នាក់បានស្លា.ប់ចាប់តាំងពីការចាប់ផ្តើមរាតត្បាតនេះបើយោងតាមមូលដ្ឋានទិន្នន័យញូវយ៉កថែមស៍។

យ៉ាងណាមិញ អ្នកស្រី Trudy Hamiltion អ្នកនាំពាក្យរបស់សាលា Notre Dame បានអោយដឹងថា “វាពិតជាគួរអោយភ្ញាក់ផ្អើល ដែលពួកគាត់ត្រូវចាកចេញក្នុងរយះពេលដ៏ខ្លីបែបនេះ ពួកយើងពិតជាសោកស្តាយណាស់ដែលត្រូវបាត់បង់ពួកគាត់។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ nytimes