បន្ទាប់ពីវ៉ា.ក់សាំងPfizer សហរដ្ឋអាមេរិកអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងទី២គឺ Moderna ជាបន្ទាន់
-

(បរទេស) យោងតាមសារព័ត៏មាន CNA ចុះផ្សាយនៅថ្ងៃទី១៩ធ្នូនេះបានអោយដឹងថា សហរដ្ឋអាមេរិកនៅថ្ងៃសុក្រទី ១៨ ខែធ្នូនេះបានអនុញ្ញាតវ៉ាក់សាំង កូវីដ-១៩ របស់ ក្រុមហ៊ុន Moderna សម្រាប់ការប្រើជាបន្ទាន់ ដែលនេះគឺជាវ៉ា.ក់សាំងទី២ដែលអនុញ្ញាតអោយប្រើប្រាស់នៅសហរដ្ឋអាមេរិក។ហើយវ៉ា.ក់សាំងModerna ៦លានដូសដើម្បីចាប់ផ្តើមដឹកជញ្ជូនចែកចាយក្នុងពេលឆាប់ៗនេះ។

ប្រធានរដ្ឋបាលចំណីអាហារនិងឪសថ (FDA) លោក Stephen Hahn បាននិយាយថា“ ជាមួយនឹងវ៉ា.ក់សាំងចំនួនពីរសម្រាប់ការការពារ កូវីដ-១៩ គឺFDA បានចាត់វិធានការសំខាន់មួយទៀតក្នុងការប្រ.យុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជាសកលនេះ” ។

ដោយឡែក ប្រធានាធិបតី លោកណ ដូណាល់ ត្រាំ បានបង្ហោះសារសារ “ សូមអបអរសាទរ ពេលនេះវ៉ា.ក់សាំង Moderna អនុញ្ញាតអោយប្រើប្រាស់ហើយ”។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកគឺជាប្រទេសទីមួយដែលបានផ្តល់សិទ្ធអោយប្រើប្រាស់វ៉ា.ក់សាំងរបស់Moderna ខណៈទើបតែអនុម័តអោយប្រើប្រាស់វ៉ា.ក់សាំងរបស់ Pfizer-BioTech ដូច្នេះអាមេរិកជាប្រទេសដំបូងដែលអនុញ្ញាតអោយប្រើប្រាស់វ៉ាក់សាំង២ក្នុងពេលតែមួយ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ CNA