(បរទេស) យោងតាមសារព័ត៏មាន Bangkok Post ចុះផ្សាយនៅថ្ងៃទី១៩នេះបានអោយដឹងថា ពលករចំណាកស្រុកត្រូវបានគេសង្ស័យថាជាប្រភពនៃការរីករាលដាលកូវីដ-១៩ នៅតំបន់ សាមុន សាខុន ក្រោយពីស្រ្តីជាអ្នកលក់បង្គាបោះដុំបានឆ្លងកូវីដ-១៩ ហើយបានចំលងដល់សមាជិកគ្រួសារគេ២នាក់ទៀត។
ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីសុខាភិបាលសាធារណៈ Anutin Charnvirakul បាននិយាយថាក្រុមមន្រ្តីប្រហែលជាត្រូវតាមដាននិងធ្វើតេស្តមនុស្សចំនួន ១ ម៉ឺននាក់នៅក្នុងតំបន់នោះដើម្បីរកឱ្យឃើញថាស្ត្រីនោះឆ្លងវីរុសនេះយ៉ាងដូចម្តេច។
លោករដ្ឋមន្រ្តីបានមានប្រសាសន៍ថា“ ប្រភពនេះទំនងជាមកពីពលករចំណាកស្រុក នេះបើយោងតាមរបាយការណ៍ពីប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺ”។ហើយភាគច្រើនពលករនៅក្នុងតំបន់នេះ គឹមកពីប្រទេសមីយ៉ាន់ម៉ា។
យ៉ាងណាមិញ ផ្សារតាឡាដក្លាងឃាងឬផ្សារបង្គាកណ្តាលត្រូវបានបិទសម្រាប់ការសម្អាតយ៉ាងហ្មត់ចត់អស់រយៈពេល ៣ ថ្ងៃ។ហើយគួរបញ្ជាក់ថា លោក Anutin ក៏បាននិយាយផងដែរថាលោកបានណែនាំដល់នាយកដ្ឋានត្រួតពិនិត្យជំងឺដើម្បីផ្ទៀងផ្ទាត់ប្រភពនៃការឆ្លងនៅក្នុងមួយសប្តាហ៍ដើម្បីបន្ធូរបន្ថយការភ័យខ្លាចរបស់ប្រជាជន។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ bangkokpost