ថៃបង្កើនការធ្វើតេស្ត ក្រោយការផ្ទុះកូវីដ-១៩នៅខេត្តសាមុនសាខន បានរាលដាលដល់ខេត្តផ្សេងនិងទីក្រុងបាងកក
-

(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មានBangkok Post បានអោយដឹងថា ប្រទេសថៃបានបញ្ជាក់ថាមានករណីឆ្លងវីរុសថ្មីចំនួន ៥៧៦ ករណីកាលពីថ្ងៃអាទិត្យក្នុងនោះមានករណីពលករចំណាកស្រុកចំនួន ៥១៦ នាក់ដែលជាប់ទាក់ទងនឹងការផ្ទុះឡើងនៅសាមុតសាខនដែលបានប្រកាសមួយថ្ងៃមុនពេលមានករណីបន្ថែមទៀតត្រូវបានរកឃើញនៅខេត្តណាខុន ផាទុម។

អាជ្ញាធរបានអោយដឹងបន្ថែមថា មានករណីឆ្លងក្នុងស្រុកចំនួន១៩ករណីបន្ថែមទៀត រកឃើញនៅទីក្រុងបាងកកនិងខេត្តដែលនៅជាប់សាមុនសាខន ដែលជាកន្លែងផ្ទុះការឆ្លងក្នុងសហគមន៍ករណីដំបូង។

ដោយឡែក យើងតាមសេចក្តីថ្លែងការណ៍របស់មជ្ឃមណ្ឌលរដ្ឋបាលកូវីដ-១៩( CCSA)បានអោយដឹងថា ករណីទាំងអស់សុទ្ធសឹងតែបានផ្សារភ្ជាប់ទៅនឹងផ្សារបង្គារនៅខេត្តសាមុនសាខនទាំងអស់។

យ៉ាងណាមិញ លោកវេជ្ជបណ្ឌិត Taweesilp បានប្រាប់សន្និសីទសារព័ត៌មានមួយថានៅត្រឹមថ្ងៃពុធនេះអាជ្ញាធរមានគោលបំណងធ្វើតេស្តចំនួន ១០,៣០០បន្ថែម នៅខេត្ត សាមុន ផាទុម និងខេត្តជាប់ សាមុន សង្រ្កាម ក្រោយខេត្តទាំងនេះក៏រកឃើញអ្នកឆ្លង២នាក់ទៀតដែលជាពលករធ្វើការនៅផ្សាបង្គារខេត្តសាមុនសាខន។លោកបន្តមានប្រសាសន៍ថា “ការរកឃើញករណីសកម្មនឹងបន្តកើតមាននៅតាមបណ្តាខេត្តមួយចំនួនជាក់ស្តែងនៅទូទាំងប្រទេសតែម្តង” ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ bangkokpost