(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មាន CNAនៅថ្ងៃទី២២ ធ្នូនេះបានអោយដឹងថា ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយកាលពីថ្ងៃច័ន្ទទី ២១ ធ្នូថាការផ្លាស់ប្តូរទម្រង់មេរោគថ្មី ដែលឆ្លងរាលដាលយ៉ាងឆាប់រហ័សនៅក្នុងប្រទេសអង់គ្លេសផ្ទុកការផ្លាស់ប្តូរដែលអាចមានន័យថាកុមារងាយនឹងឆ្លងវាច្រើនជាង ហើយកូវីដ-១៩ទម្រង់ថ្មីដែលត្រូវបានគេដាក់ឈ្មោះថា VUI-202012/01នេះមានលទ្ធភាពឆ្លងលឿនជាងមុនដល់ទៅ៧០ភាគរយ។
អ្នកយកព័ត៌មានសង្ខេប អំពីការរកឃើញចុងក្រោយរបស់អ្នកវិទ្យាសាស្ត្រ មកពីក្រុមប្រឹក្សារដ្ឋស្តីពីការគំរាមកំហែងថ្មីនៃជំងឺផ្លូវដង្ហើមរបស់ក្រុមប្រឹក្សាសន្តិសុខ (NERVTAG) ដែលកំពុងតាមដានបំរែបំរួលបាននិយាយថា វាបានក្លាយជាសំពាធដែលលេចធ្លោនៅភាគខាងត្បូងនៃចក្រភពអង់គ្លេសហើយឆាប់ៗនេះអាចនឹងរាលដាលនៅទូទាំងប្រទេស។
យ៉ាងណាមិញ សាស្ត្រាចារ្យ Peter Horby សាស្ត្រាចារ្យផ្នែកជំងឺឆ្លងនៅសាកលវិទ្យាល័យ Oxford និងជាប្រធាន NERVTAG បាននិយាយថា “ឥឡូវនេះយើងរកឃើញតម្រុយមួយ ដែលធ្វើអោយពួកយើងមានទំនុកចិត្តខ្ពស់ថា វីរុសទម្រង់ថ្មីដែលរកឃើញនៅអង់គ្លេសនេះ គឺមានលទ្ធភាពឆ្លងកាន់តែលឿនជាងមុនដល់ទៅ៧០ភាគរយជាងកូវីដ-១៩ដែលបានកើតមានឡើងនៅអង់គ្លេសនាពេលកន្លងមក ហើយកាន់តែគួរអោយព្រួយបារម្ភនោះមានគឺមានលទ្ធភាពខ្ពស់ក្នុងការឆ្លងទៅកុមារ”។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ channelnewsasia