(បរទេស) យោងតាមការចុះផ្សាយរបស់របស់ព័ត៏មានBBCនារសៀលទី២២ធ្នូនេះបានអោយដឹងថា បណ្តាប្រទេសនៅទូទាំងពិភពលោកបានបិទព្រំដែនរបស់ពួកគេជាមួយប្រទេសអង់គ្លេសកាលពីថ្ងៃច័ន្ទ (២១ ធ្នូ) ដោយសារការភ័យខ្លាចអំពីមេរោគឆ្លងទម្រង់ថ្មី ដែលបណ្តាលឱ្យអង់គ្លេសមានភាពច្របូកច្របល់ក្នុងការធ្វើដំណើរនិងបង្កើនការខ្វះខាតស្បៀងអាហារនៅមុនពេលដែលចក្រភពអង់គ្លេសគ្រោងចាកចេញពីសហភាពអឺរ៉ុប។
ប្រទេសឥណ្ឌា ប៉ាគីស្ថាន ប៉ូឡូញ អេស្ប៉ាញ ស្វីស ស៊ុយអែត រុស្ស៊ី ហ្សកដានី និងហុងកុងបានផ្អាកការធ្វើដំណើរសម្រាប់ជនជាតិអង់គ្លេសបន្ទាប់ពីនាយករដ្ឋមន្រ្តី Boris Johnson បាននិយាយថាការផ្លាស់ប្តូរទម្រង់ថ្មីនៃមេរោគនេះត្រូវបានកំណត់អត្តសញ្ញាណនៅក្នុងប្រទេស។ប្រទេសអារ៉ាប់ប៊ីសាអូឌីត កូវ៉ែត និងអូម៉ង់បានបិទព្រំដែនរបស់ខ្លួនទាំងស្រុងជាមួយអង់គ្លេស។
ដោយឡែក ប្រទេសមួយចំនួនទៀតបានរារាំងការធ្វើដំណើរពីអង់គ្លេសកាលពីចុងសប្តាហ៍រួមមាន បារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ អូទ្រីស អៀរឡង់ បែលហ្ស៊ិកនិងកាណា។ប្រទេសបារាំងបានបិទព្រំដែនរបស់ខ្លួនចំពោះការមកដល់របស់ប្រជាជននិងរថយន្តដឹកទំនិញពីប្រទេសអង់គ្លេសដោយបិទនូវសរសៃឈាមពាណិជ្ជកម្មដ៏សំខាន់បំផុតមួយជាមួយអឺរ៉ុបដីគោក។
រថយន្តដឹកទំនិញជាច្រើនគ្រឿងបានជាប់គាំងចម្ងាយរាប់គីឡូម៉ែត្រនៅតាមបណ្តោយផ្លូវហាយវេឆ្ពោះទៅកាន់កំពង់ផែ ឌូវើ ដែលជាច្រកពាណិជ្ជកម្មដ៏សំខាន់របស់ចក្រភពអង់គ្លេសជាមួយទ្វីបអ៊ឺរ៉ុប ហើយអ្នកបើកបររាប់ពាន់នាក់នៅអឺរ៉ុបបានជាប់គាំង។លោក Stanislaw Olbrich អាយុ ៥៥ ឆ្នាំជាអ្នកបើកឡានជនជាតិប៉ូឡូញអាយុ ៤៥ ឆ្នាំបាននិយាយថា“ ឱកាសរបស់ខ្ញុំទៅជួបជុំគ្រួសារក្នុងពិធីបុណ្យណូអែលគឺបាត់បង់ហើយ។ វាជារឿងដែលមិនគួរអោយជឿហើយខ្ញុំពិតជាភ័យនិងមិនសប្បាយចិត្តអំពីរឿងនេះទេ” ។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ bbc