តារាចំរៀងដ៏ល្បីឈ្មោះ Ariana Grande បានធ្វើអោយអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំងបន្ទាប់ពីនាងប្រកាសថាភ្ជាប់ពាក្យ នឹងបង្ហាញរូបភាព...
-

(បរទេស) តារាចំរៀងដ៏ល្បីឈ្មោះលំដាប់ពិភពលោក Ariana Grande បានធ្វើអោយអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីរូបនាងបានប្រកាសថានាងបានភ្ជាប់ពាក្យ រួមជាមួយនិងរូបចិញ្ចៀនដ៏ស្រស់ស្អាតនៅលើបណ្តាញសង្គម Instagramផ្ទាល់ខ្លួនរបស់នាងនាពេលថ្មីៗនេះ។

ម្ចាស់បទ "Rain on Me" បានបង្ហោះរូបភាពគួរឱ្យស្រឡាញ់របស់នាងជាមួយ Dalton Gomez ជាអ្នកអចលនទ្រព្យដ៍ល្បីឈ្មោះ នៅលើបណ្តាញសង្គម Instagram កាលពីថ្ងៃអាទិត្យ ដោយប្រកាសពីការភ្ជាប់ពាក្យរបស់ពួកគេ បន្ទាប់ពីពួកគេទាំង២បានទងគ្នាតាំងពីដើមឆ្នាំនេះមកម្លេះ នេះបើតាមការចុះផ្សាយរបស់សារព័ត៏មាន NBCកាលពីថ្ងៃម្សិលមិញនេះ។

Ariana បានបង្ហោះរូបចិញ្ចៀនរួមជាមួយគូរដណ្តឹងដោយសរសេរថា“ ជារៀងរហូត” ។ហើយដោយឡែកគេឃើញថា ម្តាយរបស់តារាចម្រៀងរូបនេះបានអបអរសាទរចំពោះគូស្នេហ៍នេះនៅលើបណ្តាញសង្គម Twitter ដោយនិយាយថាគាត់រំភើបចិត្តណាស់ “ស្វាគមន៍ Gomez ចូលមកក្នុងគ្រួសាររបស់ពួកយើង”។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ nbcnews