អង់តាក់ទិកជាទ្វីបតែមួយគត់ដែលគ្មានជំងឺកូវីដ-១៩ ពេលនេះបានរាយការណ៏ករណីឆ្លងជាលើកដំបូងរបស់ខ្លួនហើយ
-

(បរទេស) យោងតានការចុះផ្សាយរបស់សារព័ត៏មាន ALJAZEERA កាលពីថ្ងៃ២២ធ្នូម្សិលមិញនេះ បានអោយដឹងថា អង់តាក់ទិកគឺជាទ្វីបតែមួយគត់ក្នុងចំណោមទ្វីបទាំង៧ដែលមិនធ្លាប់មានអ្នកឆ្លងកូវីដ-១៩សូម្បីតែមួយករណីចាប់តាំងការផ្ទុះជំងឺនេះឡើងមក តែពេលនេះទ្វីបដាច់ដោយឡែកពីគេមួយនេះ បានរកឃើញអ្នកឆ្លងជាលើដំបូងនៅលើជនជាតិឈីលី៣៦នាក់ ក្នុងមូលដ្ឋានស្រាវជ្រាវមួយកន្លែង។

ទ្វីបទាំង៦ត្រូវរងការវាយប្រហារពីកូវីដ-១៩ ហើយទ្វីបអង់តាក់ទិកជាទ្វីបតែមួយគត់ដែលមានសុវត្ថិភាពចំពោះជំងឺនេះ ប៉ុន្តែវាគឺលែងបែបនេះតទៅទៀតហើយ បន្ទាប់ពីជនជាតិឈីលី៣៦នាក់ ធ្វើការនៅមូលដ្ឋានស្រាវជ្រាវ Bernardo O’Higgins បានធ្លាក់ខ្លួនឈឺ ហើយរកឃើញថាពួកគេបានធ្វើតេស្តវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃចន្ទសប្តាហ៍នេះ។

យ៉ាងណាមិញកងកម្លាំងរបស់ប្រទេសឈីលីបាននិយាយថា យ៉ាងហោចណាស់ មានបុគ្គលិកកងទ័ព ២៦ នាក់និងអ្នកធ្វើការស៊ីវិលចំនួន ១០ នាក់ទៀត ដែលធ្លាប់ទាក់ទងជាមួយនិងអ្នកទាំង៣៦នាក់នោះ ហើយកំពុងធ្វើការតាមដានសុខភាពរបស់ពួកគេ។ហើយគួរបញ្ជាក់ថា ពួកគេទាំង៣៦នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យលក្នុងទីក្រុង Punta Arenas ប្រទេសឈីលីហើយ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ aljazeera