គ្រូបង្រៀនម្នាក់សុខចិត្តបូកសរុបពិន្ទុអោយកូនសិស្សអោយរួចរាល់ រហូតដល់វិនាទីនៃដង្ហើ.មចុងក្រោយរបស់គាត់
-

(បរទេស) តាមការចុះផ្សាយរបស់សារព័ត៏មាន Wold of Buzz នាពេលថ្មីៗនេះបានផ្សាយនូវរឿងដ៍គួរអោយក្តុកក្តួលមួយ បន្ទាប់ពីលោក Alejandro Navarro ដែលជាគ្រូបង្រៀនម្នាក់ សុខចិត្តបន្តប្រើកុំព្យូទ័របំពេញកិច្ចការបូកសរុបពិន្ទុអោយសិស្សរបស់គាត់ រហូតដល់ដង្ហើ.មចុងក្រោយនៃជីវិតរបស់គាត់តែម្តង។

លោក​ Alejandro មានជំងឺដែលធ្ងន់ធ្ងរដែលត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យជាបន្ទាន់ ប៉ុន្តែគាត់នៅមានកិច្ចការសាលាដែលមិនទាន់ធ្វើរួច។

យោងតាមករណីហ្វេសប៊ុករបស់កូនស្រីគាត់ Sandra A. Venegas បានបង្ហោះរូបភាពរបស់ឪពុកខ្លួនមុនគាត់ទទួលមរ.ណភាពថា “ នេះជាលោកប៉ារបស់ខ្ញុំ Alejandro Navarro មួយថ្ងៃមុនគាត់ទទួលមរ.ណភាព គាត់បានបន្តកិច្ចប្រើប្រាស់កុំព្យូទ័រ ព្រោះតែគាត់បារម្ភខ្លាចកូនសិស្សរបស់គាត់មិនបានទទួលពិន្ទុសរុបនិងខកខានក្នុងការផ្ញើរបាយការណ៍។គាត់ដឹងថាគាត់នឹងត្រូវចូលបន្ទប់សង្គ្រោះបន្ទាន់ ដូច្នេះហើយគាត់បានយកកុំព្យូទ័រនិងត្រៀមឆ្នាំងសាកមកដើម្បីអាចបញ្ជូលទិន្ន័យអោយបានរួចរាល់”។

ហើយអ្វីដែលគួរអោយសោកស្តាយ នេះជាកិច្ចការសាលាចុងក្រោយដែលលោកគ្រូបង្រៀនម្នាក់នេះបានធ្វើ ហើយធ្វើដោយយកចិត្តទុកដាក់បំផុតមុនពេលដែលគាត់លា.ចាកលោកនេះទៅ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ worldofbuzz