(បរទេស) យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៏មាន Reuters នៅរសៀលថ្ងៃទី២៤ធ្នូនេះបានអោយដឹងថា ប្រទេសចិននឹងផ្អាកការហោះហើរត្រង់ទាំងទៅនិងមកពីចក្រភពអង់គ្លេសដោយសារការព្រួយបារម្ ភពីការរាលដាលការឆ្លងកូវីដ-១៩ទម្រង់ថ្មីដែលផ្ទុះឡើងនៅចក្រភពអង់គ្លេស នេះបើតាមសំដីអ្នកនាំពាក្យក្រសួងការបរទេសចិននិយាយនៅថ្ងៃព្រហស្បតិ៍នេះ។
លោក ហ្វាង វេនប៊ីន( Wang Wenbin) អ្នកនាំពាក្យក្រសួងការបរទេស បានប្រាប់អ្នកយកព័ត៏មាននៅក្នុងសន្និសីទសារព័ត៏មានប្រចាំថ្ងៃពីទីក្រុងប៉េកាំងថា “ បន្ទាប់ពីការពិចារណាយ៉ាងល្អិតល្អន់ ប្រទេសចិនសំរេចចិត្តធ្វើដូចជាប្រទេសជាច្រើនទៀតក្នុងពិភពលោក គឺនឹងផ្អាកការហោះហើរត្រង់ទាំងទៅនិងមកពីចក្រភពអង់គ្លេសដើម្បីបង្ការការឆ្លងកូវីដ-១៩ទម្រង់ថ្មី”។
គួរបញ្ជាក់ថា ប្រទេសអង់គ្លេសរងការវា.យប្រ.ហារពីការផ្ទុះឡើងនៃកូវីដ-១៩ទម្រង់ថ្មី ដែលធ្វើអោយប្រទេសនេះធ្វើ លុបចោលពិធីបុណ្យគ្រីស្មាគទាំងស្រុង រួមទាំងពលរដ្ឋជាង២១លាននាក់ នៅទីក្រុងឡុងដ៍ ភាគអាគ្នេយ៍និងភាគខាងកើតប្រទេសអង់គ្លេសនិងវែល រងការរឹតបន្តឹងដល់ទៅកម្រិតទី៤។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ reuters