(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មាន CNA នៅថ្ងៃទី២៥ធ្នូនេះបានអោយដឹងថា រដ្ឋាភិបាលអង់គ្លេសបាននិយាយថា ពលរដ្ឋជាង ៦០០,០០០នាក់ ហើយដែលបានទទួលវ៉ាក់សាំងកូវីដ-១៩ ដូសដំបូងដែលផលិតដោយក្រុមហ៊ុនតឱសថអាមេរិក-អាល្លឺម៉ង់ Pfizer-BioNTech គឺគិតចាប់ពីអង់គ្លេសបានបើកយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួន។
នាយកដ្ឋានសុខាភិបាលនិងថែទាំសង្គម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ ថ្ងៃនេះរដ្ឋាភិបាលបានចេញផ្សាយតួលេខដែលបង្ហាញពីចំនួនអ្នកដែលបានទទួលវ៉ាក់សាំងចន្លោះពីថ្ងៃទី ៨ ខែធ្នូដល់ថ្ងៃទី ២០ ខែធ្នូនៅក្នុងចក្រភពអង់គ្លេសមានចំនួន ៦១៦,៩៣៣ នាក់” ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលអង់គ្លេស លោកMatt Hancock បាននិយាយថា ចក្រភពអង់គ្លេសបានបញ្ជាទិញវ៉ាក់សាំងពីPfizer ចំនួន៤០លានដូស ហើយលោករំពឹងថា អង់គ្លេសនិងទទួលបានវ៉ាក់សាំងនៅត្រឹមចុងឆ្នាំ២០២០នេះ។
គួរបញ្ជាក់ថា មកទល់ពេលនេះអង់គ្លេសមានអ្នកឆ្លលសរុបចំនួន ២,១៤៩,៥៥៥ និងស្លា.ប់ ៦៩,០៥១នាក់ នេះបើយោងតាមទិន្ន័យរបស់អង្គការសុខភាពពិភពលោក។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ channelnewsasia