(បរទេស) ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃអង្គារទី ២៩ ធ្នូនេះបានរាយការណ៍ថាមានមនុស្សស្លា.ប់រហូតដល់ទៅ ៤០ នាក់ទៀត ដោយសារកូវីដ-១៩ ដែលនេះជាចំនួនប្រចាំថ្ងៃខ្ពស់បំផុតចាប់តាំងពីមានការរាតត្បាត នេះបើតាមការចុះផ្សាយរបស់ CAN នៅព្រឹកថ្ងៃអង្គារនេះ។
អាជ្ញាធរបានរាយការណ៍ផងដែរថា ថ្ងៃនេះមានចំនួនអ្នកឆ្លងដល់ទៅ ១,០៤៦ នាក់ ដែលធ្វើអោយចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ៥៨,៧២៥ នាក់ និង៨៥៩នាក់បានស្លា.ប់។ទីភ្នាក់ងារការពារនិងគ្រប់គ្រងជំងឺរបស់កូរ៉េខាងត្បូង បានរាយការណ៍ការការស្លា.ប់ប្រចាំថ្ងៃខ្ពស់បំផុត គឺមានមនុស្ស២៤នាក់ បានស្លា.ប់ជាប់ៗគ្នានៅថ្ងៃទី២១ និង ២២ ធ្នូ។
គួរបញ្ជាក់ថា ក្រុមអ្នកសង្កេតការណ៍បាននិយាយថា ការកើនឡើងនូវចំនួនអ្នកស្លា.ប់ គឺឆ្លុះបញ្ចាំងពីការកើនឡើងនៃការឆ្លងមេរោគចង្កោមនៅពន្ធនាគារ រួមទាំងមណ្ឌលថែទាំរយៈពេលវែងដែលមនុស្សវ័យចំណាស់មានបញ្ហាសុខភាពភាគច្រើនស្ថិតនៅ។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ channelnewsasia