(បរទេស) រដ្ឋមនន្រ្តីសុខាភិបាលបាននិយាយថា ឌូបៃនឹងគ្រោងប្រមូលផ្តុំពលរដ្ឋចំនួន ៧០ ភាគរយនៃប្រជាជនសរុបរបស់ខ្លួនដោយប្រើវ៉ាក់សាំងកូវីដ-១៩ផលិតដោយ Pfizer-BioNTech ត្រឹមចុងឆ្នាំ២០២១ ក្នុងយុទ្ធនាការផ្តល់ជូនវ៉ាក់សាំងដោយឥតគិតថ្លៃសម្រាប់ប្រជាពលរដ្ឋឌូបែគ្រប់រូប នេះបើតាមការចុះផ្សាយរបស់CNA នៅរសៀលថ្ងៃទី២៩ធ្នូនេះ។
មជ្ឈមណ្ឌលហិរញ្ញវត្ថុនៃប្រទេសអារ៉ាប់រួមបានចាប់ផ្តើមដំណាក់កាលដំបូងនៃយុទ្ធនាការចាក់វ៉ាក់សាំងកាលពីសប្តាហ៍មុនដោយផ្តោតលើ“ ក្រុមអាទិភាព” រួមទាំងអ្នកដែលមានអាយុលើសពី ៦០ ឆ្នាំដែលមានបញ្ហាសុខភាពរ៉ាំរ៉ៃជនពិការនិងបុគ្គលិកជួរមុខ។
ផ្ទុយពីរដ្ឋធានីអាប៊ូដាប៊ី របស់ប្រទេសអារ៉ាប់រួមដែលបានចាក់វ៉ាក់សាំងផលិតដោយក្រុមហ៊ុនឱសថជាតិចិន(Sinopharm) ឌូបៃបានក្លាយជាប្រទេសអារ៉ាប់ដំបូងគេដែលប្រើវ៉ាក់សាំងដែលផលិតដោយPfizer ហើយនឹងផ្តល់វ៉ាក់សាំងដល់ពលរដ្ឋដល់ទៅ៧០ភាគរយ ត្រឹមចុងឆ្នាំ២០២១ទៀតផង។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ channelnewsasia