ខណៈជិតឆ្លងឆ្នាំ ប្រទេសក្រូអាត រងគ្រោះដោយការរញ្ជួយដីដ៏អាក្រក់បំផុតដល់ទៅ ៦.៣ រិចទ័រ មិនធ្លាប់មានក្នុងរយះពេល ១៤០ ឆ្នាំ
(បរទេស) ប្រទេសក្រូអាតបានទទួលរងនូវការរញ្ជួយដីខ្លាំងបំផុតក្នុងរយៈពេល ១៤០ ឆ្នាំ - ជាលើកទី ២ ក្នុងឆ្នាំ ២០២០ ជាមួយនឹងការរញ្ជួយកម្រិត ៦.៣ រិចទ័រ ដែលបណ្តាលអោយមនុស្សយ៉ាងតិចណាស់៧ នាក់បានស្លា.ប់ និងយ៉ាងហោចណាស់២០នាក់រងរបួស នេះបើតាមការចុះផ្សាយរបស់ Bloomberg កាលពីថ្ងៃទី ២៩ ធ្នូម្សិលមិញ។
ការរញ្ជួយដីកម្រិតខ្លាំងមួយនេះបានកើតឡើងនៅទីក្រុងPetrinja ភាគខាងត្បូងរដ្ឋធានី Zagreb ប្រទេសក្រូអាត ដែលបណ្តាលអោយផ្ទះសម្បែងនិងអាគាររាប់រយខ្នងត្រូវខ្ទេចខ្ទី ហើយប្រជាជនជាច្រើនត្រូវជម្លៀលចេញ។
គួរបញ្ជាក់ថា ហេតុការណ៍មួយនេះ ក្រុមជួយសង្គ្រោះកំពុងតែបន្តការរុករកជួយសង្គ្រោះជីវិត អ្នកដែលបាត់ខ្លួននៅក្នុងហេតុការណ៍រញ្ជួយដីដ៏អាក្រក់មួយនេះ។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ bloomberg
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។