(បរទេស) ប្រទេសសឹង្ហបុរីនៅថ្ងៃទី ៣០ ធ្នូ នេះបានចាប់ផ្តើមការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យពលរដ្ឋខ្លួន ដោយបុគ្គលិកសុខាភិបាលជួរមុខជាអ្នកទទួលបានអទិភាពមុនគេបង្អស់ នេះបើតាមការចេញផ្សាយរបស់សារព័ត៏មាន CNA នៅថ្ងៃទី ៣០ ធ្នូនេះ។
គិលានុបដ្ឋាយិកាបុគ្គលិកជាន់ខ្ពស់ម្នាក់ ឈ្មោះសារ៉ា លីម បានក្លាយជាមនុស្សដំបូងគេនៅប្រទេសសឹង្ហបុរី ដែលបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលបង្កើតដោយក្រុមហ៊ុនឱសថយក្សរបស់សហរដ្ឋអាមេរិកឈ្មោះ Pfizer និងក្រុមហ៊ុនអាឡឺម៉ង់ BioNTech ។
យ៉ាងណាមិញ វ៉ាក់សាំងនេះតម្រូវអោយចាក់ ២ ដងដោយទុកពេល ២១ ថ្ងៃ។ អ្នកដែលបានទទួលកម្រិតដំបូងនៅថ្ងៃពុធគ្រោងនឹងត្រឡប់មកវិញសម្រាប់ការចាក់លើកទី ២ របស់ពួកគេនៅថ្ងៃទី ២០ ខែមករាឆ្នាំក្រោយ។
គួរបញ្ជាក់ថា អ្នកស្រីលីម វ័យ ៤៦ ឆ្នាំ ជាបុគ្គលិកសុខាភិបាលឈរជើងនៅតំបន់ពិសេស ក្នុងការពិនិត្យរកអ្នកឆ្លងកូវីដ-១៩ ហើយជារឿងគួរអោយតេ្រកអរថ្ងៃនេះអ្នកស្រីទទួលបានវ៉ាក់សាំង ហើយរួមទាំង វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាជួរមុខជាច្រើនអ្នកទៀតក៏បានទទួលវ៉ាក់សាំងនៅថ្ងៃពុធនេះដែរ។
ប្រែសម្រួលដោយ ដាណយ
ប្រភព៖ channelnewsasia