វៀតណាមបានរាយការណ៍ករណីកូវីដ-១៩ បំលែងខ្លួនថ្មីជាលើកដំបូងក្នុងប្រទេសរបស់ខ្លួនហើយ
-

(បរទេស) យោងតាមការចុះផ្សាយរបស់សារព័ត៏មានវៀតណាម Toui Tre នៅរសៀលថ្ងៃ ទី២ ខែមករានេះបានអោយដឹងថា ក្រសួងសុខាភិបាលវៀតណាមបានប្រកាសរកឃើញកូវីដ-១៩បំលែងខ្លួនថ្មី ដែលផ្ទុះឡើងនៅចក្រភពអង់គ្លេស ក្នុងប្រទេសខ្លួនជាលើកដំបូងលើពលរដ្ឋវៀតណាមដែលបានធ្វើដំណើរត្រលប់មកពីចក្រភពអង់គ្លេស។

ក្រសួងសុខាភិបាលវៀតណាមបាននិយាយថា កូវីដ-១៩បំលែងខ្លួនថ្មីនេះ ត្រូវបានរកឃើញលើស្រ្តីជាពលរដ្ឋវៀតណាមអាយុ ៤៤ ឆ្នាំ ដែលបានធ្វើដំណើរមកពីចក្រភពអង់គ្លេស ហើយត្រូវបានរកឃើញវាផ្ទុកវីរុសបំលែងខ្លួនថ្មីនេះ កំឡុងពេលធ្វើចត្តាឡីស័ក។

គួរបញ្ជាក់ថា បណ្តាប្រទេសជាច្រើនលើពិភពលោកបានបិទជើងហោះហើរជាមួយប្រទេសអង់គ្លេស ក្រោយអ្នកវិទ្យាសាស្ត្របាននិយាយថា កូវីដ-១៩បំលែងខ្លួនថ្មីដែលផ្ទុះឡើងនៅអង់គ្លេសអាចចម្លងបានលឿនជាងវីរុសដើមពី ៤០-៧០ ភាគរយ។

តែបើទោះបីជាបែបនេះក៏ដោយ ប្រទេសវៀតណាមនៅតែកំពុងបន្តធ្វើប្រតិបត្តិការជើងហោះហើរលើមាតុភូមិនិវត្តន៍ដើម្បីនាំពលរដ្ឋរបស់ខ្លួនដែលជាប់គាំងនៅក្នុងផ្ទះប្រទេសអង់គ្លេសពេលមានជំងឺរាតត្បាត ហើយ មកទល់ពេលនេះវៀតណាមបានកត់ត្រាចំនួនអ្នកឆ្លងសរុបក្នុងប្រទេសចំនួន ១,៤៧៤ ករណីនិងស្លា.ប់ ៣៥នាក់។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ tuoitrenews