ទីបំផុតចិននឹងអនុញ្ញាតឲ្យអ្នកវិទ្យាសាស្រ្តអន្តរជាតិប្រើតេឡេស្កូបខ្នាតយក្សរបស់ខ្លួន ក្នុងការអង្កេតតារាសាស្ត្រហើយ
-

(បរទេស) តេឡេស្កូបខ្នាតយក្ស FAST របស់ចិន ដែលធំជាងគេបំផុតក្នុងពិភពលោក នឹងអនុញ្ញាតអោយអ្នកវិទ្យាសាស្ត្រអន្តរជាតិប្រើប្រាស់ ចាប់ពី ថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២១ នេះតទៅ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៏មាន South China Morning Post កាលពីថ្ងៃ ទី៤ មករា ម្សិលមិញនេះ។

តេឡេស្កូបខ្នាតយក្សដែលមានទីតាំងស្ថិតនៅខេត្ត Guizhou ប្រទេសចិន ជាតេឡេស្កូបអង្កេតតារាសាស្រ្តធំបំផុតក្នុងពិភពលោក ដែលបានបើកប្រតិបត្តិការជាផ្លូវការអស់ពេលជាងមួយឆ្នាំហើយ ហើយទីភ្នាក់ងារអង្កេតតារាសាស្រ្ តNAOC របស់ចិនបាននិយាយថា វាអាចរកឃើញសញ្ញាក្នុងការទំនាក់ទំនងទៅក្រៅភពដែលគ្មានតេឡេស្កូបនៅលើផែនដីនេះនេះអាចធ្វើដូចតេឡេស្កូបរបស់ខ្លួនទេ។

ហើយគួរបញ្ជាក់ថា ទីភ្នាក់ងារនេះបានអោយដឹងថា អ្នកវិទ្យាសាស្ត្រក្នុងពិភពលោកទាំងអស់អាចធ្វើការដាក់ពាក្យស្នើរសុំក្នុងការប្រើប្រាស់តេឡេស្កូបនេះក្នុងការអង្កេតពីតារាសាស្រ្តផ្សេងៗ ព្រមទាំងស្វែងរកជីវិតក្រៅភពបានហើយគឺ ចាប់ពីថ្ងៃ ទី០១ ខែមេសា ឆ្នាំ២០២១នេះតទៅ។

ប្រែសម្រួលដោយ ដាណយ

ប្រភព៖ scmp