ម្តាយនារីរងគ្រោះ នៅតែមានការសង្ស័យ និងជឿជាក់ថា កូនស្រីរបស់ខ្លួន គឺត្រូវបានគេរំ .លោ.ភ .បូ ក និងសម្លា. ប់ ទោះបីជាបែកធ្លាយវីដេអូជាបន្តបន្ទាប់ក្តី
ស៊ីហៀង
-

បរទេសៈ ដូចដែលបងប្អូនជាច្រើនបានជ្រាបហើយថា ស្រ្តីជនជាតិហ្វីលីពីនម្នាក់ បានស្លា    .ប់បាត់បង់ជីវិតនៅក្នុងវ័យ២៣ឆ្នាំ ក្នុងអាងងូតទឹកនៅសណ្ឋាគារមួយកន្លែង នៅក្នុងក្រុង​ Makati ប្រទេសហ្វីលីពីន ក្នុងថ្ងៃចូលឆ្នាំថ្មីនោះ ។ ចំពោះការនេះ ស្រ្តីជាម្តាយបានស្រែកយំ ទាមទាររកយុត្តិធម៌ ឲ្យកូនស្រីរបស់ខ្លួន ដោយសារតែជឿជាក់ថា កូនស្រី​របស់ខ្លួន ពិតជាត្រូវគេរំ.   លោ.  ភ និងសម្លា    .ប់ជាក់ជាមិនខាន។

ម្តាយស្រ្តីរងគ្រោះ ដែលមានឈ្មោះថា Decera បានទាមទារ ឲ្យខាងគេបង្ហាញពីរូបភាព និងកាមេរ៉ាសុវត្ថិភាព នៅក្នុងសណ្ឋាគារ ដែលនាងបានជួបជុំគ្នាជាមួយមិត្តភក្តិ បន្ទាប់ពីជប់លៀងឆ្នាំថ្មីរួច ហើយក្នុងវិដេអូនោះ ក៏បានបង្ហាញឲ្យថា កូនស្រី របស់លោកស្រី Decera ដែលមានឈ្មោះថា Christine បានចាប់ថើបជាមួយនឹងបុរសម្នាក់នៅក្នុងយប់នោះ។

ទោះបីជាកាមេរ៉ាសុវត្ថិភាព បានបង្ហាញឲ្យឃើញយ៉ាងក្តី តែចិត្តជាម្តាយ នៅតែមានការសង្ស័យ និងជឿជាក់ថា កូនស្រីរបស់ខ្លួន គឺត្រូវបានគេរំ.  លោ.   ភបូក និងសម្លា   .ប់។  មេធាវីគ្រួសាររបស់លោកស្រី បានបន្ថែមថា វិដេអូដែលបានបែកធ្លាយនោះ គ្រាន់តែជាមួយចំណែកតែប៉ុណ្ណោះ ៕

ប្រភព៖ nypost