តេស្តភ្លាម ចង់ក្លាយជាម្ចាស់ OPPO Reno5 ភ្លេត! ជាមួយសមត្ថភាព និងបច្ចេកវិទ្យាលើសពីតម្លៃ
ស៊ីហៀង
-

នៅថ្ងៃទី8 មករា ឆ្នាំ2020 ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជាបានរៀបចំកម្មវិធីតេស្តលើកដំបូង OPPO Reno5 VIP Experience នៅឯហាងទំនើប OPPO (OPPO Brand Store) និងជាមជ្ឈមណ្ឌលសេវាកម្ម (Service Center) ដែលមានទីតាំងស្ថិតនៅលើមហាវិថីព្រះមុន្នីវង្ស (ទល់មុខវត្តកោះ)។ ក្នុងកម្មវិធីឃើញថាមានអ្នកតំណាងក្រុមហ៊ុន ភ្ញៀវកិត្តិយស DJ Nana ជាពិធីការិនីដ៏ពូកែវោហាស័ព្ទ ព្រមទាំងបងប្អូនមិត្តៗអ្នកសារព័ត៌មានប្រមាណ 20 ស្ថាប័នបានអញ្ជើញចូលរួមយ៉ាងច្រើន ដើម្បីផ្តល់ជាសក្ខីភាពក្នុងការតេស្ត និងប្រើប្រាស់នូវស្មាតហ្វូនម៉ូដែលថ្មី OPPO Reno5 ផ្លូវការ និងដំបូងនៅក្នុងប្រទេសកម្ពុជាផងដែរ។

តួយ៉ាង ក្នុងកម្មវិធីនោះផងដែរ វាគ្មិនតំណាងឲ្យក្រុមហ៊ុនបាននិយាយ និងពន្យល់ថា «OPPO Reno5 មានលក្ខណៈពិសេសធំៗចំនួន 3 យ៉ាងគឺ (1) បច្ចេកវិទ្យាកំណែទម្រង់អាប់ដេត AI Camera ជំនាន់ថ្មី 2.0 ដែលមានមុខងារថតរូបប្លែកៗជាច្រើនដូចជា AI Mixed Portrait, Dual View Video និង Ultra Night Video ព្រមទាំងមុខងារថតរូបជាច្រើនទៀត។ (2) OPPO Reno5 មានកាមេរ៉ាទំហំ 64MP+44MP កាន់តែធំ ថតរូបកាន់តែច្បាស់។ (3) កម្លាំងសាកថ្មលឿនរហ័ស 50W ដោយគ្រាន់តែបញ្ចូលថ្ម 5 នាទីអាចមើលវីដេអូបានដល់ទៅ 3 ម៉ោងឯណ្ណោះ។ លើសពីនេះ វាគ្មិន ក៏សង្ឃឹមយ៉ាងមុតមាំថា ការចេញលក់ម៉ូដែលថ្មីនៃត្រកូល Reno គឺម៉ូដែល OPPO Reno5 លើកនេះនឹងទទួលបានការគាំទ្រយ៉ាងភ្លក់ទឹក ភ្លក់ដីទាំងអតិថិជន ក៏ដូចជាម្ចាស់ហាង និងដៃគូសហការ ព្រមទាំងអ្នកសារព័ត៌មានគ្រប់ច្រកល្ហកផងដែរ»។

ទន្ទឹមគ្នានេះ ពិធីការិនីដ៏ល្បីល្បាញពូកែខាងដោះស្រាយវិបត្តិស្នេហា DJ Nana ក៏បានបន្ថែមដោយសង្កត់ធ្ងន់ថា «សម្រាប់ស្មាតហ្វូនថតរូបស៊ែលហ្វីស្អាតៗ រួមទាំងសមត្ថភាព គុណភាព និងបច្ចេកវិទ្យាអ្នកណាៗក៏ដឹង និងបានស្គាល់ពីប៊្រេន OPPO ដែរ។ ជាក់ស្តែងដូច OPPO Reno5 ម៉ូដែលថ្មីរៀបនឹងចេញលក់ ដែលមានតម្លៃប្រមាណខ្ទង់ក្រោម $400 តែបើក្រឡេកទៅមើលកាមេរ៉ារបស់ស្មាតហ្វូននេះគឺថាញាក់សាច់តែម្តង ដោយកាមេរ៉ាមានទំហំធំរហូតដល់ទៅ 64MP+44MP ដែលអាចថតរូបសន្លឹក និងវីដេអូស្អាតៗជាមួយបច្ចេកវិទ្យា AI Camera 2.0 ដោយរួមបញ្ចូលមុខងារប្លែកៗកំពុងពេញនិយមដូចជា AI Mixed Portrait, Dual View Video និង Ultra Night Video ពេលថតបង្ហោះធានាថាដឹងតែស្អាតប្លែកខុសពីគេតែម្តង។ មិនតែប៉ុណ្ណោះ ស្មាតហ្វូននេះខ្លាំងត្រង់ថា គ្រាន់តែសាកថ្មក្នុងរយៈពេលត្រឹមតែ 5 នាទីសោះ តែអាចមើលវីដេអូបានរហូតដល់ទៅ 3 ម៉ោង។ ពិតជាអស្ចារ្យមែនទែនជាមួយម៉ូដែលបន្ទាប់ OPPO Reno5 នេះ»។

ចុះសម្រាប់អ្នកទាំងអស់គ្នាវិញ? ចាប់អារម្មណ៍ចំណុចពិសេសរបស់ OPPO Reno5 ត្រង់កន្លែងណា? តើបានត្រៀមខ្លួនដើម្បីក្លាយជាម្ចាស់ស្មាតហ្វូនទំនើប OPPO Reno5 ឬនៅ? ព្រោះហ៊ាននិយាយថា សមត្ថភាពរបស់ OPPO Reno5 គុណភាពល្អអស្ចារ្យលើសពីតម្លៃ ព្រមទាំងជាតម្រូវការ និងសង្ឃឹមថានឹងដកជាប់ក្នុងចិត្តបេះដូងបងប្អូនកម្ពុជាទាំងអស់គ្នា។ រីឯតម្លៃពិតប្រាកដ ថែមកាដូអ្វីខ្លះ និងការកក់ទុកមុនពេលណា របស់ OPPO Reno5 នឹងលាតត្រដាងនៅក្នុងថ្ងៃសម្ពោធជាផ្លូវការនាថ្ងៃទី10 ខែមករា ឆ្នាំ2021 ខាងមុខនេះ៕