បំផុត OPPO Reno5 ដាក់លក់ថ្ងៃដំបូងហើយ! អតិថិជនថែមទាំងអស់មានឱកាសកោសរង្វាន់តាម Online ដើម្បីឈ្នះរង្វាន់កាន់តែច្រើនបន្ថែមពីកាដូតម្លៃ $194 ដែលក្រុមហ៊ុនផ្តល់ជូនទៀត!
ស៊ីហៀង
-

កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុនស្មាតហ្វូន OPPO ទើបនឹងប្រកាសសម្ពោធជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មី OPPO Reno5 កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនគ្រប់ទិសទី។ បន្ទាប់ពីប្រកាសចេញលក់លើទីផ្សារ ប្រកាសពីតម្លៃ និងព័ត៌មានលម្អិតពីការកក់ទុកមុនរួចមក ធ្វើឲ្យអតិថិជន ហ្វេនៗនិយមចូលចិត្តប្រើប្រ៊េន OPPO ផ្អើលឈូឆរសម្រុកនាំគ្នាទៅកក់ពេញៗហាងលក់ទូរស័ព្ទដៃទូទាំងប្រទេស។ ជាពិសេសគឺនាំគ្នាសរសើរពីសមត្ថភាព និងគុណភាពគ្រប់ម៉ូដែលរបស់ OPPO មិនដាច់ពីមាត់តែម្តង។

សម្រាប់ស្មាតហ្វូនស៊េរី OPPO Reno5 គឺពិសេសលើពីពិសេសដោយបំពាក់ជាមួយកាមេរ៉ាថតរូប ថតវីដេអូទំហំធំ 64MP+44MP រួមជាមួយនឹងមុខងារថ្មីៗជាច្រើនដែលកំពុងពេញនិយមខ្លាំងក្នុងយុគសម័យថ្មីជាមួយនឹងតម្លៃ $369 តែប៉ុណ្ណោះ។

ជាក់ស្តែងកាលពីថ្ងៃទី8 ខែមករា ថ្មីៗនេះក្រុមហ៊ុន OPPO មានកម្មវិធីមួយមានឈ្មោះថា Media Pre Experience Event ដែលមានទីតាំងស្ថិតនៅឯមជ្ឈមណ្ឌលសេវាកម្ម OPPO Brand Store លើមហាវិថីព្រះមុន្នីវង្ស (ទល់មុខវត្តកោះ)។ ដោយកម្មវិធីនោះឃើញមានការចូលរួមពីដៃគូសហការ និងបណ្តាស្ថាប័នសារព័ត៌មានល្បីៗជាច្រើនស្ថាប័នផងដែរ។

ហើយបើយោងតាមបណ្តាសារព័ត៌ល្បីៗក្នុងស្រុកជាច្រើនបាននិយាយស្រដៀងៗគ្នាថា «មិនសរសើរមិនបានជាមួយក្រុមហ៊ុន OPPO ដែលតែងតែរិះរកនូវអ្វីដែលថ្មីៗជានិច្ចសម្រាប់បំពេញចិត្ត និងតម្រូវការអតិថិជនខ្លួន ដូចជា OPPO Reno5 ស៊េរីថ្មីចុងក្រោយគេបង្អស់ដែលទើបនឹងប្រកាសចេញលក់ថ្មីៗនេះអ៊ីចឹង គឺវាមានសមត្ថភាពខ្លាំង កាមេរ៉ាថតរូប ថតវីដេអូទំហំធំ 64MP+44MP ព្រមទាំងបំពាក់ដោយមុខងារប្លែកៗ និងបច្ចេកវិទ្យាថ្មីៗជាច្រើនទៀត។ រីឯតម្លៃវិញគឺល្អ សាកសមជាមួយនឹងគុណភាព សមត្ថភាពរបស់ស្មាតហ្វូននេះហ្ម៎ង ហើយមានតម្លៃត្រឹមតែ $369» ប៉ុណ្ណោះ។

ប្រាកដជាមានចម្ងល់ហើយមែនអត់ថារវាង OPPO Reno4 និង OPPO Reno5 មានលក្ខណៈពិសេសអ្វីខ្លះ?

(1) កាមេរ៉ា៖ សម្រាប់ OPPO Reno4 កាមេរ៉ាមានទំហំ 48MP+32MP។ រីឯ OPPO Reno5 កាមេរ៉ាទំហំធំ 64MP+44MP ជាមួយនឹងកំណែអាប់ដេត AI Camera ជំនាន់ថ្មី 2.0 ថែមទៀតផង។ ពិសេសគឺបំពាក់ជាមួយមុខងារថតរូបដ៏ពេញនិយមលើសពី 15 មុខងារដើម្បីធ្វើការកែប្រែឲ្យកាន់តែប្រសើរ។

(2) ថាមពលថ្ម៖ OPPO Reno4 មានថាមពលថ្ម 4015mAh ជាមួយកម្លាំងសាកថ្មល្បឿនលឿន 30W។ រីឯ OPPO Reno5 គឺមានថាមពលថ្ម 4310mAh ជាមួយកម្លាំងសាកថ្មលឿនរហូតដល់ទៅ 50W ឯណោះ។ សាកត្រឹមតែ 5 នាទីអាចមើលវីដេអូបានរហូតដល់ទៅ 3 ម៉ោង។

(3) កម្រិតល្បឿនអេក្រង់៖ OPPO Reno4 មានកម្រិតល្បឿនអេក្រង់ 60Hz រីឯ OPPO Reno5 គឺមានកម្រិតល្បឿនអេក្រង់រហូតដល់ 90Hz ដែលជួយឲ្យការអូសចុះអូសឡើងកាន់តែរលូនមិនទាស់ចិត្ត។

(4) ការរចនារូបរាង៖ OPPO Reno4 មានពណ៌ផ្ទៃខាងក្រោយចាំងឆ្លុះដូចពន្លឺហ្វូងតារា។ រីឯពណ៌ Fantasy Silver របស់ OPPO Reno5 វិញគឺប្រែប្រួលរាប់ពាន់ពណ៌ និងប្រដេញពន្លឺគ្រប់មុំ ដែលចាំងឆ្លុះដូចពន្លឺពេជ្រ។

បន្ទាប់ពីបានដឹងមុខងារពិសេសៗរបស់ OPPO Reno5 រួចមកមានចិត្តចង់ដូរទូរស័ព្ទឡើងស៊េរីអត់? ប្រាប់បានអត់ថាជាប់ចិត្តមុខងារអ្វីខ្លះ?

ដូច្នេះសម្រាប់លោកអ្នកដែលមានបំណងជាវ OPPO Reno5 ទាំងអស់អាចធ្វើការកក់ទុកមុននៅគ្រប់ហាងលក់ទូរស័ព្ទទូទាំងប្រទេសដែលមានផ្លាក OPPO ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី21 ខែមករា ឆ្នាំ2021 ក្នុងតម្លៃ $369 នឹងទទួលបានកាដូជាទីគាប់ចិត្តសរុបជាទឹកប្រាក់រហូតដល់ទៅ $194 ដែលរួមមានដូចជា៖ កាបូបស្ពាយក្រោយដ៏ស្រស់ស្អាត (តម្លៃ $45) កែវទឹកដ៏ស្រស់ស្អាត (តម្លៃ $10) Power Bank 10,000mAh (តម្លៃ $10) ជាមួយនឹងស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ង ប្រើអ៊ីនធឺណែតដោយមិនគិតថ្លៃ 12សប្តាហ៍។

ពិសេសជាងនេះទៅទៀត រាល់ការជាវស្មាតហ្វូន OPPO Reno5 ចាប់ពីថ្ងៃទី23 ខែមករា ឆ្នាំ2021 តទៅនៅតាមបណ្តាហាងលក់ទូរស័ព្ទដែលមានផ្លាក OPPO ទូទាំងប្រទេសកម្ពុជា នោះអតិថិជននឹងមានឱកាសផ្សងសំណាងក្នុងកម្មវិធី OPPO RENO5 HOT SALE កោសឆ្នោតដើម្បីឈ្នះរង្វាន់សរុប $10000 តាម Online ចំនួន 2 ដងដោយគ្រាន់តែវាយបញ្ចូលលេខ IMEI ទូរស័ព្ទ OPPO Reno5 នោះលោកអ្នកអាចមានឱកាសឈ្នះរង្វាន់ម្តង រួចលោកអ្នកធ្វើការ Share លើបណ្តាញសង្គម Facebook នឹងមានឱកាសបានកោសផ្សងសំណាងជាលើកទី2 ដើម្បីទទួលបានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់កាន់តែច្រើនបន្ថែមពីកាដូដែលក្រុមហ៊ុន OPPO បានផ្តល់ជូនថែមទៀត៕