បន្ទាប់ពីទទួលដំណឹងថាសង្សារបស់ខ្លួន ទទួលមរណ ភាព នារីជាសង្សាបង្ហោះសារទាំងទឹកភ្នែក យ៉ាងដូច្នេះថា...
ស៊ីហៀង
-

ដូចដែលបងប្អូនជាច្រើនបានជ្រាបហើយ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ មានករណី ឃា,,,.....ត,,ក,,,ម្មមួយបានកើតឡើង លើយុវជនស្រស់សង្ហាម្នាក់ មានឈ្មោះថា សៅ ពិសិដ្ឋ ជាសិស្សរៀននៅវិទ្យាល័យជាស៊ីម បឹងកេងកង បានទទួលមរណ ភាពទាំងវ័យចោលគ្រួសារ សាច់ញាតិ មិត្តភិក្ត ដោយសារតែ ត្រូវគេ ក ា ​,,,,ប់(ដោយមិនទាន់ដឹងថា ផ្តើមចេញមកពីមូលហេតុអ្វីនោះទេ។

បន្ទាប់ពីទទួលដំណឹងភ្លាម ម្ចាស់គណនីហ្វេសប៊ុក Moo Neath ដែលគាត់ត្រូវជាមិត្តស្រីរបស់យុវជនខាងលើ បានបង្ហោះសារ ទាំងក្តី ឈឺចាប់ សោកស្តាយជាទីបំផុត ថា "ងេីបមកវិញហេីយប្រាប់អូនថាវាមិនមែនការពិតភ្លាមទៅសិដ្ឋ អូនមិនជឿទេ អ្នកណាអ្នកសន្យាថាមិនទៅចោលអូន?? ទោះទៅក៏ទៅមិនយូរហេតុអីក៏បែរជាទៅរហូតបែបនេះពិបាកទទួលយកណាស់សិដ្ឋមកបន្តសន្យាមកណាបងណា មកធ្វេីឱ្យសុបិនយេីងទាំងពីរក្លាយជាការពិតមកក្រែងបងថាយេីងនិងតស៊ូជាមួយគ្នាអី? 

អូនសុំទោសថ្ងៃនេះដែរគ្រាន់តែជួបបងក៏អូនមិនជួប តបឆាតក៏យូរអូនមិនបានបំពេញតួនាទីជាមិត្តស្រីល្អអូនតែងតែធ្វេីឱ្យបងមិនសប្បាយចិត្តម្តងហេីយម្តងទៀតបងសុំឱ្យអូនកែបងប្រាប់ថាកែទៅបងឈប់ទៅណាទៀតហេីយម្តេចឥឡូវអូនកែហេីយៗតា៎ម្តេចក៏បងនៅតែទៅចោលអូនយេីងបាននិយាយគ្នាថាថ្ងៃស្អែកនិងជួបគ្នាមេឃមិនទាន់ភ្លឺផងបងក៏ទៅចោលអូនបាត់បងនិយាយថានឹកអូនហ៎ម្តេចមិននៅជួបអូន??អូននិយាយថាចាំទៅនេះទៅនោះជាមួយបងហ៎មកវិញមកអូនចង់ធ្វេីពាក្យសម្តីអូនឱ្យក្លាយជាការពិត អូននៅតែចងចាំបងនិងអនុស្សារដែរយេីងធ្លាប់បានធ្វេីរួមគ្នា ផ្លូវដែរធ្លាប់ជិះ កន្លែងដែរធ្លាប់អង្គុយ និងរឿងល្អៗច្រេីនរាប់មិនអស់ទៀត មានជាតិក្រេាយសូមឱ្យយេីងជួបគ្នាទៀតហេីយកុំឱ្យដូចជាតិនេះ សូមឱ្យបងទៅឱ្យបានសេចក្តីសុខណាបងណា កេីតជាតិណាៗសូមកុំឱ្យជួបរឿងបែបនេះទៀត"។


បើយោងតាមការឲ្យដឹងពីលោក សៅ រាវិត ដែលត្រូវជាឪពុកបង្កើតនៃស.,,ព បង្ហោះវិដេអូខ្លីមួយ របស់ប្អូនប្រុស សៅ ពិសិដ្ឋ បានចូលសណ្ឋិត ក្នុងរូបកាយរបស់ប្អូនស្រី ខ្លួន ហើយបានស្រែកទ្រហោយំរៀបរាប់ថា ខ្លួនកំពុងតែជិះម៉ូតូសុខៗ ស្រាប់តែមានគេមកក ា,,,,,,ប់ខ្លួនតែម្តង ហើយខ្លួនមិនបានស្គាល់ជននោះទេ។ បន្ទាប់ពីបង្ហោះវិដេអូរួម ម្ចាស់គណនីហ្វេសប៊ុក ដែលត្រូវជាឪពុកនៃស. ,,ពជនរងគ្រោះក៏សម្រេចចិត្តលុបចេញវិញ។