ចិនព្រមានតៃវ៉ាន់ ប្រសិនបើហ៊ានប្រកាសឯករាជ្យ មែននោះ ............នឹងកើតឡើងភ្លាម ជាក់ជាមិនខាន!!!
នៅថ្ងៃព្រហស្បតិ៍ (២៨ មករា) អ្នកនាំពាក្យក្រសួងការពារជាតិចិនលោក Wu Qian បានធ្វើអត្ថាធិប្បាយនៅឯសន្និសីទសារព័ត៌មានប្រចាំខែឆ្លើយតបនឹងសំណួរអំពីការបង្កើនសកម្មភាពរបស់យោធាចិនដែលបានរាយការណ៍ដោយកោះតៃវ៉ាន់នៅក្នុងតំបន់ការពារដែនអាកាសរបស់កោះមួយនេះ។
អ្នកនាំពាក្យក្រសួងការពារជាតិចិនរូបនេះ បានបន្ថែមថា សកម្មភាពយោធាថ្មីៗកងទ័ពដែនអាកាសរបស់ចិននៅច្រកសមុទ្រតៃវ៉ាន់គឺជាការឆ្លើយតបចំពោះការជ្រៀតជ្រែករបស់កម្លាំងបរទេសនិងការបង្កហេតុដោយកងកម្លាំងដែលគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់ ហើយប្រសិនបើតៃវ៉ាន់ប្រកាសឯករាជ្យមែន នោះតៃវ៉ាន់នឹងប្រឈមសង្គ្រាមជាមួយខ្លួនជាក់ជាមិនខាន ដោយបានប្រាប់ទៅតៃវ៉ាន់ថា“ ឯករាជ្យ មានន័យថា សង្គ្រាម” ។
សម្រួលអត្ថបទដោយ៖ SOPHEA
ប្រភព៖CNA
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។