ព្រះអើយ! ចិនរឹបអូសវ៉ាក់សាំងកូវីដ១៩ ក្លែងក្លាយរហូតដល់...
-

សៀងហៃ៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួបានរាយការណ៍ថាប៉ូលីសចិន ដែលជាផ្នែកមួយនៃយុទ្ធនាការប្រឆាំងឧក្រិដ្ឋកម្មដែលទាក់ទងនឹងវ៉ាក់សាំងក្លែងក្លាយនានា។

ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួបាននិយាយនៅថ្ងៃច័ន្ទទី ១ ខែកុម្ភៈនេះបាននិយាយថាជនសង្ស័យទាំងនោះបានរៀបចំដំណើរការទាក់ទងទៅនឹងការបោកប្រាស់ មួយនេះ យ៉ាងហោចណាស់ចាប់តាំងពីខែកញ្ញាឆ្នាំមុន ដោយបានលើកបន្ថែមថាថ្នាំក្លែងក្លាយទាំងអស់ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវតាមដានផងដែរ។ បន្ថែមពីនេះប៉ូលីសចិនបានចាប់ខ្លួនមនុស្សជាង ៨០ នាក់និងរឹបអូសវ៉ាក់សាំងក្លែងក្លាយវ៉ាក់សាំងកូវីដ១៩ ចំនួន 3,000 ដូស។

វ៉ាក់សាំងក្លែងក្លាយត្រូវបានបង្កើតឡើងដោយការចាក់បញ្ចូលជាតិប្រៃទៅក្នុងសឺរ៉ាំង។ យោងតាមប្រភពដែលស្និទ្ធនឹងក្រុមហ៊ុនផលិតវ៉ាក់សាំងធំមួយរបស់ចិនបានអោយដឹងថាជនសង្ស័យអាចមានគោលបំណងបញ្ជូនវ៉ាក់សាំងទៅបរទេស។

សារព័ត៌មានចិនស៊ីនហួបាននិយាយថាប្រតិបត្តិការរបស់ប៉ូលីសត្រូវបានអនុវត្តដោយប៉ូលីសនៅកន្លែងជាច្រើនរួមមានទីក្រុងប៉េកាំងសៀងហៃនិងខេត្តសានដុងភាគខាងកើត។

បណ្តាប្រទេសនៅជុំវិញពិភពលោកបាននឹងកំពុងចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងដោយសង្ឃឹមថា ការឆ្លងរាលដាលនៃជំងឺឆ្លងកូរូណា នឹងបញ្ចប់ក្នុងឆ្នាំ២០២១។


សម្រួលអត្ថបទដោយ៖ SOPHEA

ប្រភព៖ CNA