ប្លែកអារម្មណ៍ Idol ! កំពូលតារាចម្រៀងលោកព្រាប​ សុវត្ថិ ដាក់ AUDIO មួយបទនេះ ឡូយអស់ទាស់ហើយ ពិសេសបានអ្នកនិពន្ធបទភ្លេង និងទំនុកច្រៀង ដោយកូនប្រុសផ្ទាល់ទៀត អែមមែនទែន
ស៊ីហៀង
-

ភ្នំពេញ៖ កំពូលតារាចម្រៀងដ៏ល្បីឈ្មោះប្រចាំប្រទេសកម្ពុជា លោកព្រាប សុវត្ថិ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងធ្វើឲ្យអ្នកគាំទ្រ គោរពស្រលាញ់ យ៉ាងខ្លាំងចំពោះទឹកដមសំលេង ដ៏ក្រអួនក្រអៅ របស់លោកនោះ ពេលបានស្តាប់ហើយចង់ស្តាប់ទៀត ។ កំពូលតារាចម្រៀងលោកព្រាប សុវត្ថិ ពិតជាមានទឹកដមសំលេ​ង អស្ចារ្យខ្លាំង ដោយសំលេងរបស់លោក អាចបត់បែនគ្រប់កាលៈទេសៈ និងអាចច្រៀងបានជាមួយតារាគ្រប់ស្រទាប់ទាំងអស់ មិនថាដៃគូរនោះមានសំលេងបែបណា គឺលោក ត្រូវជាលោកឥតខ្ចោះតែម្តង។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ កំពូលតារាចម្រៀងប្រុស រូបនេះ បានចាប់ដៃគូរច្រៀងជាមួយនិង កញ្ញា តន់ ចន្ទសីម៉ា នៅក្នុងបទចម្រៀងជាច្រើន ដូចជា កាត់ឆុង ប្រហុក មាន់កំសត់ និងមានបទច្រៀងជាច្រើនទៀតដែលលោកបានធ្វើការបកស្រាយជាមួយតារាចម្រៀងតន់ ចន្ទសីម៉ា គឺទទួលបានការ គាំទ្រយ៉ាងខ្លាំង ។

ដោយឡែកនៅព្រឹកនេះ ផលិតកម្ម Galaxy Navatra ក៏បានបញ្ចេញបទចម្រៀងថ្មីមួយបទទៀត របស់លោកព្រាប សុវត្ថិ ដែលលើកនេះរៀងប្លែកជាលើកមុនៗ ហើយលោកក៏ធ្វើការបកស្រាយតែម្នាក់ឯងផងដែរ។ ក្នុងបទចម្រៀងថ្មីមួយនេះ មានចំណងជើងថា "GANG GANG"​ ។ បទចម្រៀងថ្មីមួយនេះ បានពញ្ញាក់អារម្មណ៍របស់ប្រិយមិត្តឲ្យកាន់តែ លង់ជាមួយសំលេងរបស់កំពូលតារាចម្រៀងយើងទៀតហើយ ដោយមានការរ៉េប អមជាមួយនឹងភាសាបរទេស ថែមទៀតនោះ កាន់តែប្លែកខ្លាំងណាស់ រហូតធ្វើឲ្យអ្នកគាំទ្រ មិនសរសើរមិនបាន។

បើយើងងាកទៅមើល អ្នកធ្វើបទភ្លេង ឬ អ្នកនិពន្ធបទភ្លេងមួយវិញ ក៏មិនធម្មតាដូចគ្នា ដោយក្នុងបទចម្រៀងមួយបទនេះ និពន្ធបទភ្លេង និងទំនុកច្រៀង សុវត្ថិ សិរីវុឌ្ឍ, សម្រួលបទភ្លេង Grimes។

ទន្ទឹមនឹងនោះ ក៏មានបងប្អូនជាច្រើនបានចូលមកខមិនឡើងព្រោងព្រាត ថា WOW! អ្នកចម្រៀងទាល់តែមានគ្រប់បែបចឹងបានគេហៅថាខ្លាំង, ប្លែកអារម្មណ៍ហ្មងបង, អីយ៉ា​អែមណាស់​ Idol, ?? ???? បទអីក៏ពីរោះដែរ, ប្លែកណាស់បទនេះ wow idol រ៉េបឡូយណាស់, ,រេ៉បឡូយអស់ស្ទះបទអីក៍ទៅរួចដែរអាយដល,ប្លែក​អារម្ភតែម្តងហេីយអាយដល, ប្រលូកក្នុងវិស័យរ៉េបម្តង កុំអោយក្មេងៗដឹងថាជាជេីងចាស់វាខ្លាំងម៉េច​សូមអោយមានបែបនេះអោយច្រេីនបទបន្តិចមក, ចេះច្រៀងគ្រប់ទម្រង់បែបនេះ ពិតជាសាកសមគេហៅថាកំពូលតារាចម្រៀងមែន,សម្លេងបងពា្របសុវតិ្ថពិតជាអច្ចា្យណាស់មានច្រេីនសម្លេងទៀតគាត់សមជាសេ្តចចម្រៀងណាស់,ពីរោះគ្រប់បទហើយបងសុវត្ថិ តាំងពីកាសែតរហូតយូធូបនៅតែពីរោះ។

តោះទៅស្តាប់ទាំងអស់គ្នា៖