យ៉ុាំងហ្គូន៖ យោធារបស់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃច័ន្ទ (ទី ១ ខែកុម្ភៈ) បានប្រកាសលុបចោលនូវរដ្ឋាភិបាលដែលបានជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់លោកស្រីអ៊ុងសានស៊ូជីដោយបានដករដ្ឋមន្រ្តីនិងសមាជិកសភាចំនួន ២៤ រូបខណៈដែលដាក់ឈ្មោះជំនួស ១១ រូបនៅក្នុងរដ្ឋបាលថ្មីរបស់ខ្លួនបន្ទាប់ពីដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារមួយ។
ការប្រកាសនេះត្រូវបានធ្វើឡើងនៅលើកញ្ចក់ទូរទស្សន៍ Myawadday ដែលគ្រប់គ្រងដោយយោធានិងរាប់បញ្ចូលទាំងការតែងតាំងរដ្ឋបាលថ្មីរបស់លោកនូវស្ថាប័នមួយចំនួនដូចជា ស្ថាប័ន ឥណទានសម្រាប់ហិរញ្ញវត្ថុ ក្រសួងសុខាភិបាល ក្រសួងព័ត៌មាន ក្រសួងការបរទេសកិច្ចការពារព្រំដែននិងផ្ទៃក្នុងជាដើម។
ក្នុងការសង្ខេបការប្រជុំរដ្ឋបាលថ្មីយោធា បាននិយាយថាមេយោធា លោកមីនអឹម ហះល៊ាង បានសន្យាថានឹងអនុវត្ត“ ប្រព័ន្ធប្រជាធិបតេយ្យពហុបក្សដែលមានការរីកចម្រើនប្រកបដោយវិន័យ” ពិតប្រាកដ។
លោកបានសន្យាថានឹងមានការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌និងប្រគល់អំណាចដល់គណបក្សឈ្នះឆ្នោតដោយមិនបង្អង់យូរនោះឡើយ។
សម្រួលអត្ថបទដោយ៖ SOPHEA
ប្រភព៖ CNA