(Reuters) ៖ លោក អេនឌី ចាសស៊ី (Andy Jassy) ជាប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុន Amazon.com នឹងជំនួសតំណែងស្ថាបនិកមហាសេដ្ឋី Jeff Bezos ក្នុងឋានៈជានាយកប្រតិបត្តិបន្ទាប់របស់ Amazon.com ។
តើCEOថ្មីរបស់ក្រុមហ៊ុនAmazon.comគឺជានរណា?
លោក អេនឌី អាយុ៥៣ឆ្នាំ ដែលបានចូលបម្រើការនៅក្នុងក្រុមហ៊ុនAmazon អំលុងឆ្នាំ១៩៩៧ ដែលបានបញ្ចប់ការសិក្សាផ្នែកអនុបណ្ឌិតជំនាញ MBA( Master Business Administration) ពីសាលាជំនួញដ៏ល្បី នៃសកលវិទ្យាល័យ ហាវាដ សហរដ្ឋអាមេរិក។
លោកបញ្ចប់ការសិក្សាពីផ្នែកជំនួញនៅសាលាហាវាដ នៅក្នុងឆ្នាំ១៩៩៧ ។ នៅថ្ងៃសុក្រ ខែឧសភា ឆ្នាំ១៩៩៧ លោកចាប់ផ្ដើមការងាររបស់លោកនៅក្នុងក្រុមហ៊ុនAmazon។
លោក Jassy បានរៀបការជាមួយអ្នកស្រី Elana Rochelle Caplan ព្រមទាំងមានកូនពីរនាក់។ គាត់ក៏ជាអ្នកគាំទ្រកីឡានិងតន្ត្រីផងដែរ។
នៅឆ្នាំ ២០០៦ Jassy បានបង្កើតក្រុមហ៊ុន AWS របស់ Amazon ដែលជាវេទិកាសេវាកម្ម Amazon’s cloud របស់ក្រុមហ៊ុន Amazon ដែលត្រូវបានប្រើប្រាស់ដោយអាជីវកម្មរាប់លាននៅទូទាំងពិភពលោក។ សេវាកម្មមួយនេះបានប្រកួតប្រជែងជាមួយក្រុមហ៊ុន Microsoft Corp របស់ Azure និង Alphabet Inc របស់ Google Cloud ។
កាលពីថ្ងៃអង្គារក្រុមហ៊ុន Amazon បានរាយការណ៍អំពីប្រាក់ចំណេញជាប់គ្នាជាលើកទី ៣ របស់ខ្លួននិងការលក់ប្រចាំត្រីមាសលើសពី ១០០ ពាន់លានដុល្លារជាលើកដំបូងហើយក្នុងនោះAmazon ក៏បានប្រកាសថាលោក Jassy នឹងបន្ដដំណែងជានាយកប្រតិបត្ដិ របស់Amazon នឹងជំនួស តំណែងរបស់លោក Bezos ។
សម្រួលអត្ថបទដោយ៖ SOPHEA
ប្រភព ៖RT