មីយ៉ាន់ម៉ា៖ ជារឿងដែលគួរឱ្យភ្ញាក់ផ្អើលមែនទែន ស្ដីអំពីវីដេអូមួយដែលបង្ហាញពីនារីម្នាក់កំពុងតែធ្វើលំហាត់ប្រាណខណះដែលក្បួនដង្ហែយោធាបើឆ្ពោះទៅកន្លែងត្រួតពិនិត្យសន្ដិសុខនិងកំពុងតែជិះតម្រង់ទៅមុខអាគារសភាសហភាពមីយ៉ាន់ម៉ា ដោយខ្លួនមិនដឹងថាក្នុងប្រទេសកំពុងតែមានរដ្ឋប្រ,,,,,,,ហា,,,,,រនោះឡើយ។
វីដេអូដែលបានថតចេញពីក្រុងណៃពិដោនិងត្រូវបានបង្ហោះដោយអ្នកស្រីវ៉ៃ ត្រូវបានគេស្គាល់ថាគឺជាអ្នកស្រី ឃីង ហនីន វ៉ៃ ដែលជាគ្រូបង្ហាត់លំហាត់ប្រាណកាយសម្បទា ដែលមានអ្នកតាមដានជាច្រើននៅតាមបណ្ដាញសង្គមហ្វេសប៊ុក ដែលបានរាំនិងធ្វើលំហាត់កាយសម្បទា នៅពីមុខក្បួនរថយន្ដយោធា និងនៅកន្លែងដែលផ្លូវត្រូវបានបិទផងដែរ។ ដែលជារឿយៗទម្លាប់របស់នាងតែងតែមកធ្វើលំហាត់ប្រាណនៅទីនេះជារៀងរាល់ព្រឹក។
វីដេអូនេះបានរាលដាលពេញវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរួមមាន Facebook, Twitter និង Reddit ។ អ្នកប្រើប្រាស់ម្នាក់បាននិយាយថា "ស្ត្រីពាក់ម៉ាស់មុខរាំនេះ នៅក្នុងប្រទេសមីយ៉ាន់ម៉ាម្នាក់នេះដែលបង្ហាញវីដេអូនៃការរាំគឺជាការមិនពិត ក្លែងក្លាយ កាត់ត ហើយនាងមិនចាប់អារម្មណ៍ យកចិត្តទុកដាក់ចំពោះការធ្វើរដ្ឋប្រហារដែលនៅពីក្រោយរបស់នាង ហើយការធ្វើបែបនេះគឺអាចគ្រាន់តែជាវីដេអូដែលធ្វើឱ្យនាងមានភាពលេចធ្លោបំផុតនៅទសវត្សឆ្នាំ ២០២១នេះតែប៉ុណ្ណោះ" ។
អ្នកស្រី វ៉ៃបានបង្ហោះលើហ្វេសប៊ុកម្តងទៀតដើម្បីនិយាយថានាងបានថតវីដេអូជាច្រើននៅទីតាំងមុនហើយវីដេអូនោះគឺពិត។ នាងថានាងបានថតវីដេអូរាំនៅខាងក្រៅនៃទីសន្និបាតនេះអស់រយៈពេល ១១ ខែមកហើយ។
សូមទស្សនាវីដេអូខាងក្រោម៖
សម្រួលអត្ថបទដោយ៖ SOPHEA
ប្រភព៖ theguardian