ទីក្រុងញូយ៉ក៖ វាពិតជាមិនគួរឱ្យជឿមែនទែនចំពោះលទ្ធផលនៃការវះកាត់កែប្រែមុខមាត់ថ្មីរបស់បុរសម្នាក់ ក្រោយពីការជួបគ្រោះថ្នាក់នៅថ្ងៃទី ១៤ ខែកក្កដាឆ្នាំ ២០១៨ ដ៏កាចសាហាវមួយ ដែលធ្វើឱ្យឡានរបស់លោក បើកបរដោយឪពុកម្ដាយរបស់គាត់បណ្ដាលឱ្យក្រឡាប់ជាច្រើនដំណាក់កាល បន្ទាប់មករថយន្ដក៏បានផ្ទុះឡើងដែលធ្វើឲ្យ៨០%នៃរាងកាយរបស់លោកត្រូវបានបំផ្លាញ ដែលបានបន្សល់ទុកនូវស្លាកស្នាមនៅត្រង់មុខ និងធ្វើឱ្យដៃរបស់លោកពិការប្រើប្រាស់មិនកើត។
លោក DiMeo អាយុ ២២ ឆ្នាំ បាននិយាយថា វាពិតជាធ្វើឱ្យខ្ញុំសប្បាយរីករាយ ព្រោះមុខមាត់ដៃរបស់លោកត្រូវបានខូចខាតជាដំណំ ថែមទាំងដៃទៀតសោតប្រើការមិនកើតទៀតផង ដែលធ្វើឱ្យលោកមានអារម្មណ៍ខ្មាស់អៀន និងបាក់ទឹកចិត្ដជាខ្លាំង រហូតដល់ថ្នាក់មិនចង់មានជីវិតរស់នៅថែមទៀតផង។ អ្វីដែលនិងមិនគួរឱ្យជឿចំពោះលទ្ធផលនៅពេលនេះ គឺលោកមិនជឿថារូបរាងរបស់លោកអាចផ្លាស់ប្ដូរបានសោះ ជាពិសេសដៃរបស់លោកអាចចាប់កាន់អ្វីៗបាន ដែលជាក្ដីសង្ឃឹមថ្មី នៅក្នុងការរស់នៅរបស់លោក។ លោកបញ្ជាក់ថា ការវះកាត់ស្លាកស្នាម ក្នុងការកែប្រែមុខមាត់ថ្មីរបស់លោកនេះ ប្រើប្រាស់រយះពេល៦ខែ។
សម្រួលអត្ថបទដោយ៖ SOPHEA
ប្រភព៖ CNA