សេចក្ដីជូនដំណឺងអំពីមរណៈភាពម្តាយរបស់ CL បានទទួលមរណភាពហើយ។
-

នៅថ្ងៃទី ១០ ខែកុម្ភះក្រុមភ្នាក់ងាររបស់CL ឈ្មោះ Very Cherry បាននិយាយថា“ ម្តាយរបស់ CL ឈ្មោះ Hong Yoo Ra ដែលកំពុងរស់នៅឯបរទេសនៅពេលនេះ គាត់បានទទួលមរណភាពដោយសារគាំងបេះដូងនៅអាយុ ៥៣ ឆ្នាំកាលពីថ្ងៃទី ២៣ ខែមករា” ។

ទីភ្នាក់ងារដដែលបានបន្តទៀតថា“ ពិធីបុណ្យសពនឹងប្រព្រឹត្តទៅរយៈពេល ៣ ថ្ងៃដោយចាប់ផ្តើមពីថ្ងៃទី ១០ ខែកុម្ភៈហើយការបញ្ចុះសពនឹងត្រូវធ្វើឡើងនៅថ្ងៃទី ១២ ខែកុម្ភះ។

សេចក្តីថ្លែងការណ៍បានបញ្ចប់ថា“ យើងដែលជាក្រុមការងារសូមផ្ញើសាររំលែកទុក្ខចំពោះអ្នកស្លាប់និងការលើកទឹកចិត្តទៅដល់CL ផងដែរ។ សូមឱ្យវិញ្ញាណក្ខ័ន្ធអ្នកស្លាប់បានសោយសុខទៅកាន់សុគតិភពផងចុះ សូមអរគុណ” ។

យើងសូមចូលរួមមរណទុក្ខដ៏ក្រៀមក្រំបំផុតដល់ CL និងគ្រួសាររបស់នាង។

សម្រួលអត្ថបទដោយ៖SOPHEA

ប្រភព៖ soompi