ទ្រាំម៉េចបានបើ អ្នកលក់ផ្លែឪឡឺកសាច់ដុំធំៗ សង្ហារបែបហ្នឹង មែនអត់អ្នកចូលចិត្ដញ៉ាំឪឡឹក?
-

មណ្ឌលហាត់ប្រាណ FitPlus នៅទីក្រុងសាយហ្គន ប្រទេសវៀតណាម បានបង្ហោះនូវរូបថតរបស់បុរសជនជាតិកូរ៉េ អាយុ៤០ឆ្នាំនៃក្លឹបហាត់ប្រាណរបស់ពួកគេ ក្នុងបណ្ដាញសង្គមអ៊ីនធើណេត Facebook ក្នុងសកម្មភាពកំពុងតែលក់ផ្លែឳឡឹក យ៉ាងស្រស់សង្ហាអង់អាច ជាមួយនិងសាច់ដុំធំៗរបស់បុរសនោះ ការផុសបែបនេះដើម្បីលើកកម្ពស់ការរស់នៅប្រកបដោយសុខភាពល្អនិងឱ្យប្រជាជនស្វែងយល់ពីភាពរឹងមាំនៃរាងកាយផងដែរ។

បុរសដែលជាជនជាតិកូរ៉េដែលបានថតរូបម៉ូដែលជាមួយផ្លែឪឡឺកនោះ មានឈ្មោះថា លី វ៉ុន អាយុ៤០ឆ្នា គឺជាសមាជិកនៃក្រុមកាយវប្បកម្មនៃក្លឹបហាត់ប្រាណ FitPlus។ លោកលី វ៉ុន បានសួរទៅកាន់កូនសិស្សរបស់គាត់ថា ហេតុអ្វីបានជាគេលក់ផ្លែឪឡឺកនៅតាមដងផ្លូវក្នុងថ្ងៃចូលឆ្នាំចិន-វៀតណាមនេះច្រើនម្ល៉េះ?

ខណៈពេលនោះដែល កូនសិស្សរបស់លោក បាននិទានរឿងរ៉ាវ ទាក់ទងនិងរឿងព្រេងនិទានម៉ៃអានធីម( Mai An Tiem) ជូនលោកស្ដាប់ ដោយភ្ជាប់ជាមួយពិធីបុណ្យចូលឆ្នាំវៀតណាមដែលជិតមកដល់នាពេលខាងមុខនេះ ។

លោកលី បាននិយាយថា “ ពេលខ្ញុំដឹងអំពីរឿងនិទានដែលកូនសិស្សរបស់បាននិទានប្រាប់ខ្ញុំៗ ពិតជាចូលចិត្តរឿងនេះណាស់ហើយខ្ញុំក៏ចូលចិត្ត ការតុបតែងខ្លួននូវសម្លៀកបំពាក់ពណ៍ក្រហមផងដែរ ដែលការស្លៀកពាក់បែបនេះគឺមានលក្ខណៈស្រដៀងនិងរឿងនិទាន Mai An Tiem ។

គាត់បានបន្ថែមថា ក្នុងរឿងព្រេងនិទាន គឺបានបង្ហាញពីការខិតខំ ប្រឹងប្រែងអត់ធ្មត់ ការតស៊ូជាខ្លាំងដើម្បីសម្រចបាននូវជោគជ័យ របស់តួអង្គក្នុងរឿងព្រេងនិទានមួយនោះ។ ចំណែកឯផ្លែឪឡឹកពណ៌ក្រហមតំណាងឱ្យភាពនៃការនាំសំណាង ដែលបង្ហាញពីតួអង្គសំខាន់នៅក្នុងរឿងជាមួយនឹងភាពក្លាហាន ការការពារភាពធន់រឹងមាំ នឹងភាពក្លាហានក្នុងការគិតនិងភាពក្លាហានក្នុងការធ្វើ របស់តួអង្គនោះផងដែរ។

ខ្ញុំចូលចិត្តការហាត់កាយវប្បកម្មមួយនេះ ដោយថតវាជាមួយឈុតសម្លៀកបំពាក់របស់ខ្ញុំក្នុងរឿងព្រេង អមជាមួយផ្លែឪឡឺកដែលមានពណ៏ក្រហមឆ្អិនឆ្អៅ ហើយខ្ញុំសង្ឃឹមថាការដែលខ្ញុំធ្វើបែបនេះក៏អាចឱ្យខ្ញុំទទួលបាននូវភាពជោគជ័យដែរ” ។

សម្រួលអត្ថបទដោយ៖  SOPHEA

ប្រភព៖ WOB