មន្ត្រីគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រីស៊ូជីបាននិយាយនៅលើទំព័រហ្វេសប៊ុកថារដ្ឋមន្រ្តីម្នាក់ដែលជិតស្និទ្ធបំផុតរបស់មេដឹកនាំមីយ៉ាន់ម៉ាដែលត្រូវបានបណ្តេញចេញនិងចាប់ខ្លួនគឺលោក Kyaw Tint Swe ត្រូវបានឃុំខ្លួនមួយយប់ក្នុងការចាប់ខ្លួនថ្មីមួយបន្ទាប់ពីការធ្វើរដ្ឋប្រហារយោធាកាលពីសប្តាហ៍មុន។
លោក Kyaw Tint Swe ធ្លាប់បម្រើការជារដ្ឋមន្រ្តីការិយាល័យទីប្រឹក្សារដ្ឋក្រោមការដឹកនាំរបស់លោកស្រីស៊ូជីដែលត្រូវបានឃុំខ្លួន ចាប់តាំងពីមានរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ។
សមាជិកគណៈកម្មាធិការព័ត៌មានរបស់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ NLD បាននិយាយថាលោក Kyaw Tint Swe និងមនុស្ស ៤ នាក់ទៀតត្រូវបានគេចូលទៅចាប់ខ្លួននាពេលយប់ នៅក្នុងផ្ទះរបស់ពួកគេ ។
អាជ្ញាធរមីយ៉ាន់ម៉ាមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់សារព័ត៌មានរ៉យទ័រ នោះឡើយ អំពីការបញ្ជាក់នូវការចាប់ខ្លួនរបស់រដ្ឋមន្រ្ដីរូបនោះបាននោះទេ មន្ត្រី និងឥស្សរជនជាច្រើនរូបទៀត ត្រូវបានឃុំខ្លួនចាប់តាំងពីមានរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភះ។
សម្រួលអត្ថបទដោយ៖ SOPHEA
ប្រភព៖ RT