នារីម្នាក់មិនខ្លាចស្ល.ា.ប់ ចូលទៅជួយសង្គ្រោះគូរដណ្ដឹងរបស់នាងក្នុងហេតុការណ៍ឆេះរថយន្ដ រហូតដល់ឆេះខ្លួនប្រាណ ស្ទើរតែមើលលែងស្គាល់!
-

គូរដណ្ដឹងរបស់អ្នកបើករថយន្ដ BMW ល្បឿនលឿនម្នាក់ដែលបានស្លា.ប់ក្នុងឧប្បត្តិហេតុដែលបានបើកបុកប៉ះទង្គិច នៅទល់មុខហាងទំនិញ តាន់ហ្គោនប៉ាក ហើយពេលនេះកំពុងស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ (ICU) នៅមន្ទីរពេទ្យសិង្ហបុរី (SGH) បន្ទាប់ពីនាងព្យាយាមជួយគូរដណ្ដឹងរបស់ខ្លួនពីឡានដែលកំពុងឆេះ។

នាង Raybe Oh Siew Huey អាយុ ២៦ ឆ្នាំកើតនៅប្រទេសម៉ាឡេស៊ីរូបនេះ បានប្រញាប់ប្រញាល់ព្យាយាមរត់ចូលទៅជួយសង្គ្រោះគូរដណ្ដឹងរបស់ខ្លួនគឺលោក Jonathan Long និងមិត្តភក្តិរបស់នាង ប៉ុន្តែរូបនាងត្រូវទទួលរងនូវការរលាកយ៉ាងធ្ងន់ធ្ងរនៃរាងកាយរហូតដល់ ៨០% នៃរាងកាយរបស់នាងទាំងមូល ។

យោងតាមសារព័ត៌មាន The Straits Times បានអោយដឹងថាលោក Long ដែលជាអ្នកបើកបររថយន្ត BMW បានបើកបុកចូលទៅក្នុងហាងទំនិញ តាន់ហ្គោនប៉ាក កាលពីថ្ងៃទី ១៣ ខែកុម្ភៈ។ សាក្សីដែលបានឃើញនូវហេតុការណ៍នោះ បាននិយាយថារថយន្តនេះបានឆាបឆេះយ៉ាងសន្ធោសន្ធៅក្នុងរយៈពេលតែប៉ុន្មានវិនាទី បន្ទាប់ពីការបុកប៉ះទង្គិចជាមួយនឹងហាងទំនិញ។

នារីដែលជាសង្សាររបស់លោក Long ដែលត្រូវបានគេស្គាល់ថាជាអ្នកបម្រើការលើយន្ដហោះ និងជាអតីតតារាចម្រៀងក្នុងក្រុម Getai  មិនបាននៅក្នុងឡាននៅពេលនោះទេ ក្រោយពីឃើញនូវហេតុការណ៍ដូច្នេះរូបនាងបានប្រញាប់ប្រញាល់រត់សម្ដៅទៅកន្លែងរថយន្តដែលកំពុងឆេះហើយព្យាយាមជួយសង្សាររបស់នាង។

មិត្តភក្តិនៅដែលរួមដំណើរជាមួយនាងបាននិយាយថា“ នាងបានព្យាយាមបើកទ្វារជួយសង្គ្រោះគូដណ្តឹងរបស់នាង អំឡុងពេលនោះហើយដែលខ្លួនប្រាណរបស់នាងបានឆេះ” ។ ទោះយ៉ាងណាមិត្តប្រុសរបស់នាងបានស្ល.ា.ប់នៅកន្លែងកើតហេតុ រួមជាមួយបុរស ៤ នាក់ផ្សេងទៀតដែលបានរួមដំណើរនៅក្នុងរថយន្តជាមួយលោក។

នាង Raybe ដឹងខ្លួនពេលមកដល់មន្ទីរពេទ្យសិង្ហបុរី (SGH) ហើយពេលនេះរូបនាងកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ (ICU)។

សម្រួលអត្ថបទដោយ៖ SP

ប្រភព៖ WOB