ពិតជាភ្ញាក់ផ្អែលមែន! កូនស្រីរបស់មហាសេដ្ឋ Bill Gate បានចាក់វ៉ាក់សាំង Covid-19រួចទៅហើយ
-

Jennifer K. Gates ជាកូនស្រីរបស់ស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បានចាក់វ៉ាក់សាំង Covid-19 លើកដំបូងរបស់លោកស្រីកាលពីថ្ងៃសុក្រ ហើយបានផ្តល់នូវទ្រឹស្តីនៃការសមគំនិតមួយនៅជុំវិញខ្លួននាងដោយបានលើកឡើងថា៖

“ គួរឱ្យស្តាយណាស់វ៉ាក់សាំងមិនបានបញ្ចូលនូវភាពដែលមានទេពកោសល្យនៃឪពុករបស់ខ្ញុំ ចូលទៅក្នុងខួរក្បាលរបស់ខ្ញុំទេ។ហើយឥលូវនេះវាមានតែវ៉ាក់ស៊ាំង mRNA ប៉ុណ្ណោះដែលមានចំពោះខ្លួនខ្ញុំ… .. !” នាងបានសរសេរដោយបានភ្ជាប់មកនូវ សញ្ញាអារម្មណ៍មិចភ្នែក ? នៅក្នុងការប្រកាសនៅលើ Instagram របស់នាង។

ក្រៅពីការនិយាយលេងសើចនោះ នៅក្នុងការបង្ហោះលើបណ្តាញសង្គម Instagram របស់ Jennifer Gates បានបង្ហាញថានិស្សិតពេទ្យវ័យ ២៤ ឆ្នាំរូបនេះពាក់ម៉ាស់និងកាន់ខិត្តប័ណ្ណ“ ខ្ញុំបានចាក់វ៉ាក់សាំង Covid-19 របស់ខ្ញុំរួចហើយ” ។

នាងបានសរសេរក្នុងចំណងជើងថា“ ខ្ញុំគ្មានឯកសិទ្ធិក្នុងការទទួលថ្នាំបង្ការរោគ mRNA ដំបូងរបស់ខ្ញុំដើម្បីធ្វើឱ្យកោសិការបស់ខ្ញុំក្នុងការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំការពារវីរុសនេះឡើយ” ។ “ ក្នុងនាមជានិស្សិតផ្នែកវេជ្ជសាស្រ្តនិងជាគ្រូពេទ្យម្នាក់ ខ្ញុំសូមអរគុណដែលវផ្តល់ការការពារនិងសុវត្ថិភាពដល់ខ្ញុំសម្រាប់ការអនុវត្តនាពេលអនាគត។ 

ខ្ញុំសូមជំរុញឱ្យអ្នករាល់គ្នាអានបន្ថែមនិងពិចារណាឱ្យបានម៉ត់ចត់សម្រាប់ខ្លួនអ្នកនិងក្រុមគ្រួសាររបស់អ្នកនៅពេលអ្នកត្រូវបានផ្តល់ជម្រើសក្នុងការចាក់វ៉ាក់ស៊ាំង។ មនុស្សដែលទទួលការចាក់ថ្នាំបង្ការកាន់តែច្រើនសហគមន៍របស់យើងមានសុវត្ថិភាពជាងមុនសម្រាប់មនុស្សគ្រប់គ្នា។

សម្រួលអត្ថបទដោយ៖ SP

ប្រភព៖ CNN