ព្រះអង្គម្ចាស់ Harry និងមហេសី Meghan Markle របស់ចក្រភពអង់គ្លេសកំពុងរំពឹងថាកូនទី ២ របស់ទ្រង់នឹងសម្រាលនាពេលឆាប់ៗនេះ។
គូស្នេហ៍មួយគូនេះបានបញ្ចេញនូវរូបភាពសខ្មៅរបស់ពួកគេនៅក្រោមដើមឈើជាមួយនឹងស្នាមញញឹមទាំងអស់ ដោយមហេសីរបស់ទ្រងបានយកដៃអង្អែលព្រះឧទ្ទរ (ផ្ទៃ) របស់ព្រះនាង។
អ្នកនាំពាក្យនៃខ្សែរាជវង្សនៃឋានៈ "The Duke and Duchess of Sussex " បាននិយាយថា“ យើងអាចបញ្ជាក់បានថា ព្រះរាជបុត្រ Archie នឹងក្លាយជាបងប្រុសធំ ក្រោយពីមហេសីរបស់ព្រះអង្គម្ចាស់ ហារី សម្រាលបុត្រទី២រួច ” ។
ព្រះនាង Meghan និងព្រះអង្គម្ចាស់ Harry ដែលជាចៅប្រុសរបស់មហាក្សត្រី Elizabeth II បានលាឈប់ពីមុខតំណែងជួរមុខកាលពីខែមីនាឆ្នាំមុនហើយឥឡូវនេះទ្រង់ទាំងពីរកំពុងរស់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
ទារកដែលសម្រាលនាពេលក្រោយនេះនឹងក្លាយជា "ទារកដំបូង" សម្រាប់គ្រួសាររាជវង្សចក្រភពអង់គ្លេសដែលនឹងមានសញ្ជាតិអាមេរិកនិងអង់គ្លេសហើយទំនងជាកើតជាលើកដំបូងនៅក្រៅចក្រភពអង់គ្លេស ចាប់តាំងពីព្រះអង្គម្ចាស់ភីលីពកាលពី ១០០ ឆ្នាំមុន។
សម្រួលអត្ថបទដោយ៖ SP
ប្រភព៖ tatler