បន្ទាន់ ! អ្នកកើតជំងឺកូវីដ១៩ម្នាក់ ធ្លាប់ទៅទិញសម្ភារៈ និងម្ហូបនៅផ្សារទំនើបអ៊ីអន១ និងស្នើត្រួតពិនិត្យកាំមេរ៉ាសុវត្ថិភាព
សីហា
-

ភ្នំពេញ៖​​ ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ បាន​នាំ​ឲ្យ​មាន​ការ​ប្រកាស​អាសន្ន​ជា​ថ្មី​ជា​លើក​ទី ៣ ដែល​កម្ពុជា​ប្រកាស​មាន​អ្នក​ឆ្លង​ច្រើន​បំផុត​ឆ្លង​ក្នុង​សហគមន៍​ បន្ទាប់​ពី​ព្រឹត្តិការណ៍​ ០៣ វិច្ឆិកា និង​ព្រឹត្តិការណ៍ ២៨ វិច្ឆិកា។ នេះបើយោងតាមលិខិតមួយច្បាប់ ដែលបានចេញនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ដោយគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធ នឹងជំងឺកូវីដ១៩។

ក្នុងនោះលិខិតនោះ បានស្នើរទៅកាន់អគ្គនាយកក្រុមហ៊ុន Aeon Mall (Cambodia) Co.,Ltd ដើម្បីសុំកិច្ចសហការ អោយក្រុមការងារចុះត្រួតពិនិត្យកាំមេរ៉ាសុវត្ថិភាព CCTV។​ ក្នុងនោះលិខិតខាងលើ ក៏បានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ម្នាក់​ ដែលមានឈ្មោះថា ZHAN JUAN ភេទស្រី អាយុ ៣១ឆ្នាំ បានធ្លាប់ទៅទិញសម្ភារៈ និងម្ហូបនៅផ្សារទំនើប AEON MALL 1 កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។

 ដើម្បីស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ១៩ ពាក់ព័ន្ធនឹងអ្នកជំងឺខាងលើ ខ្ញុំ សូម លោក អគ្គនាយក ជួយសហការ និងសម្របសម្រួល ដល់ក្រុមការងារបច្ចេកទេស ចំនួន ០៣រូប ចូលត្រួតពិនិត្យ និង ថតចម្លងទិន្នន័យ កាមេរ៉ាសុវត្ថិភាព CCTV បញ្ជាក់ទីតាំងវត្តមានអ្នកជំងឺកូវីដ១៩ និងអ្នកប៉ះពាល់ នៅក្នុងផ្សារ ទំនើប AEON Mall 1 រាជធានីភ្នំពេញ ដើម្បីបម្រើដល់ការងារស្រាវជ្រាវ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវដ១៩ ៕

 សូមអានឯកសារខាងក្រោមសម្រាប់ព័ត៌មានលម្អិត៖