ជនប ង្កម្នាក់ឈ្មោះ ផើរូឌ័រ ម៉ាយវី ត្រូវបានគេថតចាប់បានតាមវីដេអូក្នុងការបើកឡានរបស់ខ្លួនក្នុងល្បឿនយ៉ាងលឿនបុ កទៅលើរថយន្ដពីរគ្រឿង ដោយបានរត់គេចខ្លួនទៅទីតាំងសណ្ឋាគារ ចាឡាន បាន់ដា នៅលើផ្លូវ គីនរ៉ារ៉ា ហ្វេស ៦ ក្នុងទីក្រុង ពូឆុង កាលពីម្សិលមិញ។
ក្នុងឧប្ប ត្តិ ហេតុម៉ោង ២ រសៀលអ្នកបើកបររថយន្ត អាយុ ២៦ ឆ្នាំបានបើកទៅបុ កឡាន ដឹកទំិញមួយគ្រឿងនិងឡានម៉ាក Proton Waja មួយគ្រឿងផ្សេងទៀត បណ្តាលអោយរងរ បួសធ្ងន់អ្នកបើក បរឡា ន។ ចំណែកអ្នកបើកបរដែលបានបុ កគេនោះ បានព្យាយាមរត់ចេញពីកន្លែងកើតហេតុប៉ុន្តែ ភ្លាមៗនោះត្រូវបានចា ប់ខ្លួនដោយសាធារណជននិងបានប្រគល់ទៅឱ្យប៉ូលីស។
បុរ សជាជ នប ង្ក
យោងតាមលោកស៊ីណាហារី ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តច្បាប់ចរាចរណ៍សេនហ័រ (JSPT) និងអគ្គនាយក លោក អាស្មាន់ សារីអាត់ មិនទាន់បានបញ្ជាក់ពីឧប្បត្តិហេតុនេះឱ្យច្បាស់នៅឡើយទេ ដោយលោកនិយាយថាអ្នកបើកបរបង្កឈ្មោះ ម៉ាយវី ត្រូវបានគេនាំទៅផ្នែកស៊ើបអង្កេតនិងអនុវត្តតាមច្បាប់ (BSJT) ដើម្បីចាត់វិធានការតាមដាននិងក្នុងការបង្កហេ តុធ្ងន់ធ្ងរមួយនេះ។ លោក អាស្មាន់ បាននិយាយថាលទ្ធផលនៃការធ្វើតេស្តទឹក នោ មរបស់អ្នកបើកបរ ម៉ាយវី បានបង្ហាញថាគាត់មានភាពអវិជ្ជមានចំពោះគ្រឿ ង ញៀ ន។
ប៉ូលីសនឹងធ្វើតេស្តិ៍ក្នុងការស្វែងរកសារជាតិអា ល់ កុលនៅលើបុរសម្នាក់នោះ និងបានរកឃើញថាបុរសម្នាក់នេះដែលមិនធ្លាប់មានកំណត់ត្រាផ្នែកព្រហ្មទណ្ឌណាមួយពីមុនឡើយ។ ជាមួយគ្នានេះដែរលោក អាស្មាន់ បាននិយាយថាអ្នកបើ កឡានដឹកទំនិញដែលរងរបួសធ្ងន់កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យ Serdang ដើម្បីទទួលការព្យាបាលបន្តទៀត។
លោកបាននិយាយថា“ រហូតមកដល់ពេលនេះព័ត៌មានលម្អិតរបស់អ្នកបើកបររថយន្តនោះមិនទាន់ត្រូវបានទទួលពីមន្ទីរពេទ្យនៅឡើយទេហើយការស៊ើបអង្កេតកំពុងបន្ត” ។
សូមទស្សនាវីដេអូខាងក្រោម៖