វ៉ាក់សាំងរបស់ចិនចំនួន ២សែនដូស ទីបំផុតត្រូវបានដឹកមកដល់អាកាសយានដ្ឋានអន្តរជាតិ សុវណ្ណភូមិប្រទេសថៃហើយ
-

ថៃ៖ យោងតាមការចេញផ្សាយ របស់សារព័ត៌មានប្រទេសថៃ Bangkok Post បានសរសេរថាវ៉ា  ក់សាំ  ងបង្កា កូ​ វី ត ១៩ របស់ក្រុមហ៊ុនចិន Sinovac សរុបចំនួន ២០០,០០០(២០ម៉ឺនដូស)  ត្រូវបានដឹកជញ្ជូនតាមជើងយន្តហោះអាកាសចរណ៍ Thai Airways មកដល់អាកាសយានដ្ឋានអន្តរជាតិ សុវណ្ណភូមិ (Suvarnabhumi) នៃប្រទេសហើយនៅព្រឹកថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រោយរដ្ឋាភិបាលថៃបានអនុម័ត ឲ្យប្រើវ៉ាក់សាំងផលិតនៅចិននេះក្នុងករណីបន្ទាន់នៃការរីក រាល ដា  លវី រុ សកូ  រ៉ូ  ណាដែលកើនឡើងកាន់តែ ច្រើននៅក្នុងប្រទេស។

លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុធចានអូចា បានលើកឡើងនាឱកាសទទួលវ៉ា ក់សាំងនៅព្រលានយន្ដហោះសុវណ្ណភូមិថា “យើងសូមថ្លែងអំណរគុណចំពោះសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្ដល់និងដឹក វ៉ាក់សាំងនៅក្នុងខែនេះ និងត្រូវបន្ដដឹកវ៉ាក់សាំងមកទៀតនូវខែបន្ដបន្ទាប់ទៅតាមកាលកំណត់ នៃផែនការរបស់យើង ដែលវ៉ាក់សាំង២០ ម៉ឺនដូសនេះ ភាគច្រើនត្រូវបានបម្រុងទុកសម្រាប់បុគ្គលិកពេទ្យជួរមុខ និងពង្រឺងនូវប្រព័ន្ធភាពស៊ាំនៅក្នុងសហគមន៍របស់យើង”។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក អានុទីន ឆាន់វីរៈកុលAnutin ដើមសប្តាហ៍នេះបាននិយាយថាថ្នាំប  ង្ការ ១១៧,០០០ ដូសរបស់ AstraZeneca នឹងត្រូវដឹកមកដល់នៅថ្ងៃពុធនេះដែរ ដោយលោកប្រាយុទ្ធនឹងទទួលនូវវ៉ា ក់ សាំងនេះដោយផ្ទាល់។

ប្រទេសថៃរំពឹងថាវ៉ាក់សាំងកូ វី តចំនួន ១,៨ លានដូសបន្ថែមទៀតនឹងមកដល់នៅក្នុងខែមីនានិងមេសាដែលត្រូវផ្តល់ឱ្យភាគច្រើនដល់បុគ្គលិកសុខាភិបាលនិងក្រុមដែលងាយ ប្រឈមនឹងហា   និ  ភ័យខ្ពស់ជាងគេ។

យុទ្ធនាការចាក់ថ្នាំប ង្កា កូវីដ ដ៏ ធំរបស់ខ្លួននឹងប្រើនូវ វ៉ាកសាំងចំនួន ១០ លានដូសក្នុងមួយខែ ដែលគ្រោងនឹងចាប់ផ្តើមនៅខែមិថុនាដោយប្រើវ៉ាក់  សាំងរបស់ក្រុមហ៊ុន Astra  Zeneca ចំនួន ២៦ លានដួស ដែលផលិតដោយក្រុមហ៊ុនក្នុងស្រុក Siam Bioscience ហើយវ៉ាក់សាំងចំនួន ៣៥ លានដូសបន្ថែមទៀតនឹងត្រូវបានគេបម្រុង។

សម្រួលអត្ថបទដោយ៖  SP

ប្រភព៖ CNA