ម៉ាឡេស៊ី៖ យោងតាមលោក ប៊ូគីត អាម៉ាន់ នាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តច្បាប់ និង លោក ដាតសអាហ្សីម៉ានអាលីស បានបញ្ជាក់ថានេះគឺការអនុលោមតាមវិធានច្បាប់ ១០៣ នៃច្បាប់យានយន្ត (សំណង់និងការប្រើប្រាស់) ឆ្នាំ ១៩៥៩ (LN ១៧០/១៩៥៩) ដែលចែងថារាល់ការបញ្ចេញសម្លេងពីស៊ីម៉ំាងម៉ូត ម្ចាស់យាន្ដជំនះត្រូវតែតម្លើងឱ្យត្រូវតាមស្ដង់ដា និងគ្មានការបង្កសម្លេងរំខាន ។
លោក ដាតសអាហ្សីម៉ានអាលីស បានបញ្ជាក់ថា ម្ចាស់ម៉ូតូដែលកែប្រែយានយន្តរបស់ពួកគេដោយប្រើបំពង់ផ្សែងខុសបច្ចេកទេស និងមានសម្លេងរំខានអាចត្រូវពិន័យជាប្រាក់រហូតដល់ ២,០០០ រ៉ង់ហ្គីត ប្រហែល ( ៥០០ដុល្លា) ឬជាប់ពន្ធនាគាររហូតដល់ ៦ ខែ។ លោកបាននិយាយថាបំពង់ផ្សែងមិនគួរត្រូវបានកែប្រែដើម្បីបង្កឱ្យមានសម្លេងរំខាននោះឡើយ។
លោកបានបន្ថែមទៀតថាយោងតាមបទប្បញ្ញត្តិនៃមាត្រា ៦៤ នៃច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវ ១៩៨៧ ប៉ូលីសត្រូវបានផ្តល់សិទ្ធិអំណាចក្នុងការរឹបអូសម៉ូតូណាមួយដើម្បីធានាថាបទល្មើសមិនកើតឡើងម្តងទៀត។
លោក ដាតសអាហ្សីម៉ានអាលីស បាននិយាយថាគាត់ជឿជាក់ថាការប្រើប្រាស់បំពង់ស៊ីម៉ំាងដែលសម្លេងរំខានគឺជានិន្នាការមួយសម្រាប់យុវវ័យនាពេលបច្ចុប្បន្ននេះ ក្នុងការបង្កើនល្បឿនម៉ូតូនិងដើម្បីកែលម្អម៉ូតូរបស់ពួកគេឱ្យមានភាពស្រស់ស្អាតជាងមុន។
“ ក្នុងកំឡុងពេលប្រតិបត្តិការម៉ូតូនឹងត្រូវបានវាស់នៅកំរិតសំលេងដែលអាចអនុញ្ញាតបាន។ ប្រសិនបើកម្រិតសំលេងរំខានហួសពីកំរិតកំណត់ដោយមន្ទីរបរិស្ថាននោះនឹងចេញដីកាកោះហៅម្ចាស់ម៉ូតូ” ។
សម្រួលអត្ថបទដោយ៖ SP
ប្រភព៖ WOB