ប្រទេសសិង្ហបុរី ទទួលបានវ៉ាក់ សាំង Sinovac របស់ចិន ជាលើកដំបូង នៅរងចាំតែការអនុម័តឱ្យចា ក់តែប៉ុណ្ណោះ
-

សាំងហ្គាពួរ ៖ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ប្រទេសសិង្ហបុរីបានទទួលវ៉ា ក់សាំង Sinovac របស់ប្រទេសចិនជាលើកដំបូង ពីក្រុមហ៊ុនឱសថចិនស៊ីណូវ៉ាក់ បាយអូទិក។ ក្រសួងសុខាភិបាលប្រទេសសិង្ហបុរីបាននិយាយថាបើទោះបី វ៉ាក់សាំង Sinovac នេះមកដល់ក៏ដោយ ក៏យើងនៅតែរង​ចាំការអនុម័តឱ្យចាក់តែនៅក្នុងទីក្រុងទាំងមូល។

ក្រសួងសិង្ហបុរី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃពុធថាក្រុមហ៊ុន Sinovac បានចាប់ផ្តើមបញ្ជូនទិន្នន័យដំបូងរបស់ខ្លួនមកកាន់ប្រទេសរបស់ខ្លួនហើយ ប៉ុន្តែអាជ្ញាធរវិទ្យាសាស្ត្រសុខាភិបាលកំពុងរង់ចាំព័ត៌មានចាំបាច់ទាំងអស់ដើម្បីធ្វើការវាយតម្លៃឱ្យបានហ្មត់ចត់។

ប្រទេសសិង្ហបុរីគឺ ជាប្រទេសអ្នកមានតែមួយគត់ ដែលពិចារណាលើការប្រើប្រាស់វ៉ាក់សាំងស៊ីណូវាក់ដែលត្រូវបានគេរកឃើញថាមានអត្រាប្រសិទ្ធភាពចាប់ពីប្រហែល ៥០% ទៅ ៩០% នៅក្នុងការសិក្សា។

រដ្ឋនៃទីក្រុងនេះបាននឹងកំពុងចាប់ផ្តើមកម្មវិធីចា  ក់វ៉ាក់សាំងការពារជំ  ងឺកូវីដ១៩ របស់ខ្លួនក្នុងរយៈពេលពីរខែចុងក្រោយ។ ការអនុម័តការចា   ក់នូវវ៉ាក់សាំងនេះ ចំពោះវ៉ាក់សាំងដែលចេញមកពីក្រុមហ៊ុនPfizer-BioNTech, និង Moderna ។

ចាប់តាំងពីការចាប់ផ្តើមនៃការកើត ឡើងជំ ងឺនេះបានក ត់ត្រាការឆ្លងសរុបជិត ៦០.០០០ នាក់ដែលភាគច្រើនកើតឡើងនៅក្នុងអន្តេវាសិកដ្ឋា នពលករបរទេសដែលមានមនុស្សច្រើនកុះករ។ យោងតាមក្រសួងសុខាភិបាលរបស់ប្រទេសនេះមានមនុស្សតែ ២៩ នាក់ប៉ុណ្ណោះ ដែលបានស្លា  ប់ដោយសារជំ  ងឺនេះ។ ប្រទេសចិន ប្រេស៊ីល ឥណ្ឌូណេស៊ី និងថៃ ស្ថិតក្នុងចំណោមប្រទេសដែលបានអនុម័តនៃការចា   ក់វ៉ាក់សាំងSinovac។

សម្រួលអត្ថបទដោយ៖ SP

ប្រភព៖ RT