ជារឿងនឹកស្មានមិនដល់! ចោ រ ចូល ប្ល ន់ ម្ចាស់ខ្លួនហើយ បែរជាឆ្កែ Husky មួយក្បាលនេះដេកធ្វើព្រងើយ
-

ថៃ៖ នៅក្នុងវីដេអូមួយដែលបានកើតឡើងនៅឯប្រទេសថៃ បានបង្ហាញពីសត្វឆ្កែ ហាស្គី មួយក្បាលដែលបានដេកលង់លក់យ៉ាងសុខស្រួលនាវេលាថ្ងៃត្រង់ នៅក្នុងហាងលក់មាសមួយកន្លែង។

 

នៅក្នុងវីដេអូនោះដែរ នាវេលាថ្ងៃត្រង់ ចោរបានចូលទៅប្លន់ម្ចាស់ហាងអលង្ការ ដោយប្រដាប់នូវកំាភ្លើងខ្លីមួយដើម។ ក្នុងរយះពេល ៣០វិនាទី នៃការប្លន់របស់ចោរនោះ សត្វឆ្កែហាស្គី នោះនៅតែដេករហូតមិនព្រមភ្ញាក់ រហូតទាល់តែចោរនោះ ប្ល ន់ ម្ចាស់ហាងនោះបានសម្រេច។ ដោយម្ចាស់ហាងនោះបានទៅប្ដឹងប៉ូលីសផងដែរ។ 

ក្រោយពីប៉ូលីសចុះមកធ្វើកំណត់ហេតុ និងបានឆែកកាំម៉េរា៉សុវត្ថិភាព ប៉ូលីសបានរកឃើញថា កំាភ្លើងដែលចោ រ ប្ល ន់ នោះគឺជាកាំ ភ្លើ  ង ជ័រក្មេងលេងទៅវិញ។

នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Bored Panda ម្ចាស់ហាងមាសឈ្មោះ វ៉ូរាវុធ  បានចែករំលែកថាឆ្កែហាស្គី នោះមានឈ្មោះថា ឡាក់គី ជាធម្មតាបើសិនជាមានករណីមិនប្រក្រតី ឆ្កែនោះនឹងហក់ខាំភ្លាមដោយមិនស្ទាក់ស្ទើរក្នុងការលោតចូលទៅក្នុងសកម្មភាពទេប្រសិនបើមានករណីប្លន់ពិតប្រាកដកើតឡើង ប៉ុន្ដែពេលបុរសម្នាក់នោះចូលមកដល់វាគ្មានធុំក្លិននូវមនុស្សចម្លែកអ្វីទេ វាហាក់ដូចជាបានធ្លាប់ស្គាល់ក្លិនបុរសម្នាក់នោះអញ្ចឹង។ 

គួរបញ្ជាក់ដែលថា ឆ្កែហាស់ស្គី មួយក្បាលនោះគឺជាឆ្កែអនាថា ដែលម្ចាស់ហាងមាស វ៉ូរ៉ាវុធ បានរើសយកមកចិញ្ចឹម នឹងបានយកវាទៅត្រួតពិនិត្យសុខភាព លាងសម្អាតនៅពេទ្យសត្វនិងបានដាក់ឈ្មោះឆ្កែមួយក្បាលនេះ​ ថា ឡាក់គី ដែលមានន័យថាសំណាងក្រោយពីបានជួបគាត់។

សូមទស្សនាវីដេអូ៖


សម្រួលអត្ថបទដោយ៖ SP

ប្រភព៖ WOB