អង់គ្លេស៖ នៅថ្ងៃទី២៦ ខែកុម្ភះ យោងតាមសារព័ត៌មានរ៉យទ័របានរាយការណ៏មកថា ព្រះមហាក្សត្រីអេលីហ្សាបែតទី២ ដែលមានជន្មាយុ ៩៤ព្រះវស្សា របស់ចក្រភពអង់គ្លេស និងបងថ្លៃរបស់ទ្រង់ព្រះអង្គម្ចាស់ ភីលីព ដែលមានជន្មាយុ៩៩ ព្រះវស្សា ត្រូវបានទទួលការចាក់វ៉ាក់សាំងនៅឯព្រះរាជដំណាក់របស់ព្រះមហាក្សត្រិយានី ឃ្វីនធ័រ កាលពីខែមុន។ ដោយព្រះជន្មាយុរបស់មហាក្សត្អេលីស្សាបែតទី ២ និងស្ដេចភីលីពបានធ្វើឱ្យទ្រង់ទាំងពីរ ក្លាយជាក្រុមអាទិភាពមួយសម្រាប់វ៉ាក់សាំងការពារជំងឺឆ្លងវីរុសរបស់ប្រទេសអង់គ្លេស។
នៅថ្ងៃអង្គារម៉ោងក្នុងតំបន់ព្រះមហាក្សត្រិយានីអង់គ្លេសបានទាក់ទងជាមួយមន្រ្តីសុខាភិបាលនៃប្រទេសអង់គ្លេស ស្កុតឡេន វ៉េលនិងអៀរឡង់ខាងជើងពីប្រទេសចំនួន ៤ នៃចក្រភពអង់គ្លេសតាមរយៈការហៅជាវីដេអូនិងចែករំលែកបទពិសោធន៍ចាក់វ៉ាក់សាំងកូវីដ១៩ ដោយទ្រង់មានព្រះបន្ទូលថា " ការចាក់វ៉ាក់សាំងនេះមានភាពលឿនរហ័សណាស់ហើយនិង “ មិនមានការឈឺចាប់អ្វីទាំងអស់” ។
សមាជិកដទៃទៀតនៃគ្រួសាររាជវង្សរួមមានព្រះអង្គម្ចាស់ក្រោន ព្រះអង្គម្ចាស់ឆាល និងព្រះអង្គម្ចាស់វីលៀមបានយាងទៅមជ្ឈមណ្ឌលចាក់វ៉ាក់សាំងក្នុងរយៈពេលពីរសប្តាហ៍កន្លងមក ដើម្បីថ្លែងអំណរគុណដល់បុគ្គលិកនិងអ្នកស្ម័គ្រចិត្តចំពោះការងាររបស់ក្រុមគ្រូពេទ្យ។
គ្រួសាររាជវង្សបានរៀបរាប់ថាព្រះអង្គម្ចាស់ ភីលីពដែលមានព្រះជន្មាយុគ្រប់ជិត ១០០ ឆ្នាំនៅខែមិថុនាឆ្នាំនេះ មានអារម្មណ៍ធូរស្បើយ ហើយឆ្លើយតបនឹងការព្យាបាល ប៉ុន្តែប្រហែលជាទ្រង់ត្រូវសម្រាកនៅមន្ទីរពេទ្យពីរបីថ្ងៃបន្ថែមទៀត។
សម្រួលអត្ថបទដោយ៖ SP
ប្រភព៖ RT